• ច័ន្ទ ២៩ មេសា ២០២៤ ០៩:១០ ព្រឹក

បង្ក្រាបគ្រឿងញៀនចំនួន 19 ករណីឃាត់ខ្លួនជនពាក់ព័ន្ធបាន 55 នាក់

ភ្នំពេញ÷កម្លាំងសមត្ថកិច្ចជំនាញបានឃាត់ខ្លួនជនសង្ស័យ ចំនួន55 នាក់ក្នុងការបង្ក្រាបគ្រឿងញៀនទូទាំងប្រទេសចំនួន 19 ករណីនាថ្ងៃទី 18 ខែធ្នូ។ឆ្នាំ 2022។

របាយការណ៍បានបញ្ជាក់ថាលទ្ធផលអនុវត្តច្បាប់ចាប់ពីថ្ងៃទី 1 ដល់ថ្ងៃទី 18 ខែធ្នូឆ្នាំ 2022 នេះកម្លាំងសមត្ថកិច្ចបានបង្ក្រាបចំនួន 60 76 ករណីឃាត់មនុស្ស 142 06 នាក់(ស្រី 905នាក់)។

គួររម្លឹកដែរថាកាលពីថ្ងៃទី 17 ខែធ្នូជនសង្ស័យចំនួន 33 នាក់(ស្រី 3 នាក់)ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន 14 ករណីនៅទូទាំងប្រទេស។

ក្នុងចំណោមជនសង្ស័យចំនួន 33 នាក់រួមមាន÷ជួញដូរ 7 ករណីឃាត់មនុស្ស 13 នាក់(ស្រី2នាក់),ដឹកជញ្ជូនរក្សាទុក 4 ករណីឃាត់មនុស្ស 5 នាក់,ប្រើប្រាស់3ករណីឃាត់មនុស្ស 15 នាក់(ស្រី1នាក់)។

ដោយឡែកវត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី 17 ខែធ្នូរួមមាន÷មេតំហ្វេមីន,ម៉ាទឹកកក(Ice)ស្មើនឹង 331,66 ក្រាមនិង2កញ្ចប់តូច។មេតំហ្វេតាមីន(Wy)ស្មើនឹង1,63
 ក្រាម៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ