• ច័ន្ទ ២៩ មេសា ២០២៤ ០៥:៥៥ ព្រឹក

ខឹងមើលមុខឌឺពេកដេញកាប់បណ្តាលឲ្យរបួសធ្ងន់ម្នាក់

ភ្នំពេញ÷យុវជន3នាក់ ជិះម៉ូតូចេញពីកន្លែងផឹកស៊ី ក្នុងគោលបំណងទៅកន្លែងស្នាក់នៅវិញ ក៏ស្រាប់តែមានក្រុមក្មេងទំនើង មានគ្នា 6 ទៅ 7 នាក់ ប្រដាប់ដោយកាំបិតប៉័ងតោ និងដាវ ដេញកាប់មិនដឹងមូលហេតុ បណ្ដាលឲ្យរងរបួសធ្ងន់ម្នាក់។ហេតុការណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង 1និង 20 នាទី រំលងអធ្រាត្រ ឈានចូលថ្ងៃទី 18 ខែធ្នូ ឆ្នាំ 2022 នៅលើកំណត់ផ្លូវជាតិលេខ 3 មុខបុរីលនស៊ីធី ភូមិព្រៃព្រីង ត្បូងទី 1 សង្កាត់ចោមចៅទី 2 ខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញ។ជនរងគ្រោះ ឈ្មោះឈានថៃ អាយុ 18 ឆ្នាំ មុខរបរ កម្មករសំណង់ ស្នាក់នៅក្នុង បុរីលនស៊ីធី ភូមិព្រៃព្រីងទី 1 សង្កាត់ចោមចៅទី 2 ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ រងរបួសផ្នែកក និង ឆ្អឹងខ្នង។

តាមប្រភពព័ត៌មាន បានឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះមានគ្នា 3 នាក់ ជិះម៉ូតូមួយគ្រឿង ម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1 JS- 41 08 ទើបតែចេញពីកន្លែងផឹកស៊ី មួយកន្លែង បំណងទៅការដ្ឋានសំណង់ស្នាក់នៅវិញ ដោយធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ 3 ក្នុងទិសដៅពីត្បូងទៅជើង ខណៈមកដល់ចំណុចមុខវត្ត ព្រៃស្ពឺ ស្រាប់តែមាន ក្រុមក្មេងទំនើងជិះម៉ូតូ 3 គ្រឿងមានគ្នា 6 ទៅ 7 នាក់ហើយក៏បានក្រឡេកមើលមុខរួច ក៏ជិះវ៉ាទៅមុខទៀតទៅ។ប្រភពដដែល បានបន្តថា បន្ទាប់មកស្រាប់តែក្រុមក្មេងទំនើងទាំងនោះ ប្រដាប់ដោយកាំបិតប៉័ងតោ និងដាវដេញកាប់ដោយចោទថាក្រុមជនរងគ្រោះមើលមុខឌឺគេពេក បណ្ដាលឲ្យយុវជនម្នាក់រងរបួសធ្ងន់។ចំណែកយុវជន2នាក់ទៀតរត់គេចរួចខ្លួនទាន់។

ក្រោយកើតហេតុ ជនទំនើងទាំងនោះ គេចខ្លួនបាត់ទៅ ចំណែកជនរងគ្រោះ ត្រូវបានរថយន្តសង្គ្រោះ 711 នៃកងពលតូចលេខ 70 ដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗផងដែរ៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ