• ច័ន្ទ ២៩ មេសា ២០២៤ ១១:៥៥ ព្រឹក

សំណល់បរិក្ខារអគ្គិសនីនិងអេឡិចត្រូនិកត្រូវបានចាត់ទុកជាសំណល់គ្រោះថ្នាក់និងផ្ទុកនូវពពួកលោហៈធ្ងន់

ភ្នំពេញ÷សំណល់បរិក្ខារអគ្គិសនី និងអេឡិចត្រូនិក ត្រូវបានចាត់ទុកជាសំណល់គ្រោះថ្នាក់ ដោយសំណល់នេះ មានទុកនូវពពួកលោហៈធ្ងន់ដូចជា÷អាស៊ីនិកក្រុមកាត់ម៉្ញូម,សំណ,បារ៉ត និងសារធាតុបំពុលសិរីរាង្គ មិនងាយបំបែកធាតុ ដូចជាសារធាតុធន់ នឹងភាពឆេះ និងសារធាតុគ្រោះថ្នាក់ផ្សេងទៀត ដែលអាចបង្កផលប៉ះពាល់ធ្ងន់ធ្ងរ ដល់សុខភាពមនុស្ស និងបរិស្ថាន តាមរយ:ការទុកដាក់ ការបចោល ការដុត ឬការដបំបែកមិត្រឹមត្រូវ តាមលក្ខណ:បច្ចេកទេស។នេះបើតាមការបញ្ជាក់ពី ក្រសួងបរិស្ថាន បានឲ្យដឹងកាលពីយប់ថ្ងៃសុក្រទី 16 ខែធ្នូនេះ។ ក្រសួងបរិស្ថាន បានឲ្យដឹងទៀតថា ដើម្បីទប់ស្កាត់ពី ផលប៉ះពាល់ទាំងនេះ ក្រសួងបរិស្ថាន បានរៀបចំលិខិត បទដ្ឋានគតិយុត្តិ និងបានកំពុងសហការជាមួយក្រុមហ៊ុន Ecobatt ក្នុងការអនុវត្តគម្រោង ប្រមូលសំណល់បរិក្ខារអគ្គិសនី និងអេឡិចត្រូនិក នៅតាមស្ថានស្ថាប័នរដ្ឋ និងឯកជន យកមកទុកដាក់ ឲ្យបានត្រឹមត្រូវ និងប្រកបដោយសុវត្ថិភាពបរិស្ថាន។ នាពេលថ្មីៗនេះ ធនាគារវីងបានប្រគល់សំណល់បរិក្ខារអគ្គិសនី និងអេឡិចត្រូនិក ដល់ក្រុមហ៊ុន Ecobatt ប្រមាណ2តោន ដើម្បីទុកដាក់ត្រឹមត្រូវ តាមលក្ខណៈបច្ចេកទេស សុវត្ថិភាពបរិស្ថាន។

ជាមួយគ្នានេះ ក្រសួងបរិស្ថាន សូមថ្លែងអំណរគុណដល់ ធនាគារវីង ដែលបានផ្ដល់កិច្ចសហការ ចូលរួមក្នុងការគ្រប់គ្រងសំណល់បរិក្ខារអគ្គិសនី និងអេឡិចត្រូនិក ហើយក្រសួងក៏សូមអំពាវនាវដល់ ស្ថាប័នរដ្ឋ និងឯកជន ចូលរួមក្នុងការអនុវត្តគម្រោងគ្រប់គ្រងសំណល់ប្រភេទនេះ៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ