• ច័ន្ទ ២៩ មេសា ២០២៤ ០២:៣៩ ព្រឹក

ឃាត់ខ្លួនជនសង្ស័យ2នាក់ជាជនជាតិវៀតណាមពាក់ព័ន្ធនឹងករណីជម្រិតទារប្រាក់

ខេត្តស្វាយរៀង÷ជនសង្ស័យ2នាក់ ជាជនជាតិវៀតណាម ត្រូវបានសមត្ថកិច្ចនគរបាល ឃាត់ខ្លួនពាក់ព័ន្ធ នឹងករណី ជម្រិតទារប្រាក់ដោយប្រើប្រាស់អាវុធនៅស្រុកចន្ទ្រា។ ហេតុការណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង 6និង 40 នាទីព្រលប់ថ្ងៃទី 16 ខែធ្នូឆ្នាំ 2022 នៅត្រង់ចំណុច លើផ្លូវបេតុង មុខកាស៊ីណូ 888 ស្ថិតនៅ ភូមិ ចេក ឃុំ សំរោង ស្រុក ចន្ទ្រា។

យោងតាម សមត្ថកិច្ចនគរបាលស្រុក បានឲ្យដឹងថា ជនសង្ស័យ មានឈ្មោះង្វៀង មិនហុង អាយុ 32 ឆ្នាំ ជនជាតិវៀតណាម រស់នៅភូមិ អឹមបឺន ឃុំអាងថាន ស្រុក វៀង ប៉ិនកូវ ខេត្តតៃនិញ និងឈ្មោះង្វៀង តូរូ អាយុ31ឆ្នាំ ជនជាតិវៀតណាមរស់នៅភូមិតាប៉ិបសង្កាត់បាវិតក្រុងបាវិត។ ចំណែកជនរងគ្រោះ មានឈ្មោះយឿង វាំងគាំង ភេទប្រុស អាយុ 35 ឆ្នាំ ជនជាតិ វៀតណាម មុខរបរ មិនពិតប្រាកដ មានទីលំនៅ នៅភូមិ ទូហាយ ឃុំដុងកឺយ ស្រុកចូវចាន់ ខេត្តតៃនិញ។

ប្រភពបន្តថា ក្រោយពីទទួលបានព័ត៌មានភ្លាម កម្លាំងជំនាញព្រហ្មទណ្ឌ ស្រុកចន្ទ្រា សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសំរោង បានធ្វើការស្ទាក់ឃាត់រថយន្ត ជនសង្ស័យបាន នៅត្រង់ចំណុច ភូមិដីក្រហម ឃុំមេសថ្ងក ស្រុកចន្ទ្រា បាននាំខ្លួនមនុស្សនៅក្នុងរថយន្ត ដើម្បីមកសាកសួរ។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យទាំង2នាក់ បានឆ្លើយសារភាពថា ខ្លួនបានធ្វើសកម្មភាព យកកាំភ្លើង ខ្លីម៉ារ៉ូឡូ(WG)ពណ៌សលេខ 21 TH7709 ដែលទុកនៅក្នុងរថយន្តម៉ាក អិនណូវ៉ា ពណ៌ទឹកមាស ស្លាកលេខ កំពង់ធំ 2A 08 05 មកភ្ជង់គំរាម ទៅលើជនរងគ្រោះ ឲ្យឡើងជិះរថយន្តជាមួយខ្លួន ពិតប្រាកដមែន ដើម្បីជម្រិតទារប្រាក់។

បច្ចុប្បន្នជនសង្ស័យទាំង2នាក់ រួមនឹងវត្ថុតាង ត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាល ស្រុកចន្ទ្រា ដើម្បីចាត់ការបន្តតាមច្បាប់៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ