• ច័ន្ទ ២៩ មេសា ២០២៤ ១១:៣៥ ព្រឹក

ស្លាប់និងរបួស 20 នាក់កើតឡើង 12 លើកក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសថ្ងៃទី 15 ខែធ្នូ

ភ្នំពេញ÷គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេសនៅថ្ងៃទី 15 ខែធ្នូនេះឆ្នាំ 2022 នេះបានបណ្ដាលឲ្យមនុស្សស្លាប់ចំនួន 5 នាក់(ស្រី2នាក់)របួសធ្ងន់ចំនួន 9 នាក់ស្រី2នាក់)និងរបួសស្រាលចំនួន 6 នាក់(ស្រី4នាក់)។

យោងតាមទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេសចេញដោយនាយកដ្ឋាននគរបាលចរាចរណ៍និងសណ្ដាប់ធ្នាប់សាធារណៈនៃអគ្គស្នងការដ្ឋាននគរបាលជាតិនៅថ្ងៃទី 15 ខែធ្នូបានបញ្ជាក់ថាគ្រោះថ្នាក់ដែលបង្កឲ្យមានមនុស្សស្លាប់និងរបួសចំនួន 20 នាក់កើតឡើងដោយសារការប៉ះទង្គិចគ្នាចំនួន 5 លើក។

ជាមួយគ្នានោះនាយកដ្ឋាននគរបាលចរាចរណ៍អំពាវនាវឲ្យប្រជាពលរដ្ឋចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នាដើម្បីកាត់បន្ថយការគ្រោះថ្នាក់និងការពារជីវិតរបស់លោកអ្នកព្រមទាំងក្រុមគ្រួសារ។
គួរបញ្ជាក់ដែរថាយោងតាមរបាយការណ៍ចរាចរណ៍នេះដែរបានវាយតម្លៃរយៈពេល1ថ្ងៃនៃខែធ្នូនេះឃើញថាការអនុវត្តតាមអនុក្រឹត្យការផាកពិន័យយានយន្តល្មើសបានដំណើរ
ការទៅយ៉ាងល្អប្រសើរទទួលបានការគាំទ្រពិសេសអ្នកប្រើប្រាស់ផ្លូវទាំងអស់បានចូលរួមគោរពច្បាប់ចរាចរណ៍យ៉ាងល្អប្រសើរ៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ