• ច័ន្ទ ២៩ មេសា ២០២៤ ០៥:៤៦ ព្រឹក

ស្ត្រីវ័យចំណាស់ម្នាក់ត្រូវអាជ្ញាធរអះអាងថាស្លាប់ក្នុងបន្ទប់ទឹកដល់ក្រុមគ្រូពេទ្យមកធ្វើកោសល្យវិច័យបែរជាដឹងខ្លួនឡើងវិញ

ភ្នំពេញ÷ស្ត្រីវ័យចំណាស់ម្នាក់ ត្រូវបានគេប្រទះឃើញ ដេកស្លាប់ នៅក្នុងបន្ទប់ទឹក និងសត្វឆ្កែចំនួន 2 ក្បាលងាប់ ក្នុងបរិវេណផ្ទះ មានសភាពស្អុយរលួយ តែដល់ពេលក្រុមគ្រូពេទ្យ មកធ្វើកោសល្យវិច័យ បែរជាស្ត្រីរងគ្រោះដឹងខ្លួនឡើងវិញ ទើបបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗ ដើម្បីជួយសង្គ្រោះ។ហេតុការណ៍នេះបានបង្កឲ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង 1 រសៀលថ្ងៃទី 15 ខែធ្នូឆ្នាំ 2022 នៅក្នុងភូមិព្រៃជីសាក់ សង្កាត់ចោមចៅទី3 ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ជនរងគ្រោះ ឈ្មោះសុខ វណ្ណា ភេទស្រី អាយុ 70 ឆ្នាំ ស្នាក់នៅម្នាក់ឯង នៅកន្លែងកើតហេតុខាងលើ។តាមសម្ដីម្ចាស់ផ្ទះ បានឲ្យដឹងថា កាលពី1សប្តាហ៍កន្លងផុតទៅ គាត់បានទូរស័ព្ទមករកជនរងគ្រោះដែរ តែគ្មានអ្នកលើករហូត មកដល់ថ្ងៃកើតហេតុ គាត់ក៏បានមកមើលឃើញ ផ្ទះចាក់សោជាប់ខាងក្នុង និងមានក្លិនស្អុយ ទើបសង្ស័យ ក៏វាយសោចូលមើល ក៏ឃើញសត្វឆ្កែ 2ក្បាលងាប់។រួចដល់ពេលគាត់ចូលទៅមើលក្នុងបន្ទប់ទឹក ក៏ឃើញជនរងគ្រោះ ដេកដួល ដោយស្មានតែស្លាប់ ទើបរាយការណ៍ទៅសមត្ថកិច្ច ឲ្យចុះមកពិនិត្យ។ខណ:នោះ ក៏មានមេភូមិ, សមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់កន្លែងកើតហេតុ ហើយក៏បានបញ្ជាក់ថា ជនរងគ្រោះពិតជាស្លាប់ដែរ ទើបរាយការណ៍ ទៅក្រុមគ្រូពេទ្យ មកធ្វើកោសល្យវិច័យ។ ប៉ុន្តែ ដល់ក្រុមគ្រូពេទ្យ មកដល់ និងកំពុងធ្វើកោសល្យ ក៏ស្រាប់តែជនរងគ្រោះ ដឹងខ្លួនឡើងវិញ ទើបបញ្ជូនទៅសង្គ្រោះ នៅមន្ទីរពេទ្យលោកសង្ឃ៕

 

 

អត្ថបទពេញនិយម

ពត៍មានថ្មីៗ