ប្រទេសកម្ពុជាមានអ្នកជំងឺ covid 19 ជិត 40 នាក់កំពុងសម្រាកព្យាបាលនៅតាមមន្ទីរពេទ្យ
ភ្នំពេញ÷គិតមកទល់ពេលនេះ ប្រទេសកម្ពុជាមានអ្នកជំងឺ covid 19 ជិត 40 នាក់ តែកំពុងសម្រាកព្យាបាលនៅតាម បណ្ដាមន្ទីរពេទ្យនានា។អ្វីដែលគួរឲ្យកត់សម្គាល់នោះ កម្ពុជាមិនមានអ្នកស្លាប់ដោយសារជំងឺ covid 19 នោះទេ។នេះបើតាមការអះអាង របស់លោកស្រី វេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការប្រចាំក្រសួងសុខាភិបាល និងជានាយក គម្រោងអាហារូបត្ថម្ភនៅកម្ពុជា។
លោកស្រី យក់ សម្បត្តិ ថ្លែងយ៉ាងដូច្នេះ ក្នុងពិធីបើកសិក្ខាសាលាស្ដីពី ការពិនិត្យលទ្ធផលប្រចាំឆ្នាំ 2022 នៃការអនុវត្ត គម្រោងអាហារូបត្ថម្ភ នៅកម្ពុជារយៈពេល 2 ថ្ងៃចាប់ពីថ្ងៃទី 15 -16 ខែធ្នូឆ្នាំ 202 នេះ លោកស្រី រដ្ឋលេខាធិការ លើកឡើងទៀតថា ប្រមុខរាជរដ្ឋាភិបាល មានសម្ដេច អគ្គមហាសេនាបតី តេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជាមគ្គុទេស បញ្ជាផ្ទាល់ ក្នុងការប្រយុទ្ធប្រឆាំង និងជំងឺ covid 19។ដោយកន្លងមក មានប្រទេសមួយចំនួន បានមើលស្រាលដល់ប្រទេសកម្ពុជាថា ប្រព័ន្ធសុខាភិបាលអន់ថយ ថាកម្ពុជាមិនមានលទ្ធភាពក្នុងការគ្រប់គ្រង។
ទោះបីជាបច្ចុប្បន្ននេះ ស្ថានភាពជំងឺ covid 19 ហាក់ដូចជាធូរស្រាលខ្លាំង ក៏ដោយ ក៏លោកស្រី រដ្ឋលេខាធិការប្រចាំការ បានអំពាវនាវ ដល់មន្ត្រីសុខាភិបាល និងប្រជាពលរដ្ឋ ទាំងអស់បន្តអនុវត្តវិធានការ 3 កុំ3ការពារ ឲ្យខានតែបាន។បើទោះបីជា ការឆ្លងមេរោគCovid-19 មានកម្រិតតិចតួចក៏ដោយ អ្វីដែលជាការព្រួយបារម្ភ គឺការបំប្លែងថ្មីនៃមេរោគCovid-19 ដែលមានបណ្ដាលប្រទេសមួយចំនួន កំពុងជួបករណីបំប្លែងថ្មីនេះ។ ដូច្នេះ យើងត្រូវបន្តការទប់ស្កាត់ ការនាំចូលកូនដូចជាជៀសវាង ការឆ្លងក្នុងសហគមន៍។ជាពិសេស ក្នុងនាមលោកជំទាវវេជ្ជបណ្ឌិតជា នាយកគម្រោងអាហារូបត្ថម្ភ សូមលើកទឹកចិត្តដល់មន្ត្រី ក៏ដូចជាសហការី បន្តការពារខ្លួន ហើយបន្តណែនាំដល់ បងប្អូនប្រជាពលរដ្ឋក្មេង,ចាស់,ប្រុស,ស្រីដែលមិនទាន់ទទួលការចាក់វ៉ាក់សាំងបង្ការជំងឺ covid-19 ឲ្យតែចាក់វ៉ាក់សាំង covid-19 ដូសជំរុញទី 3 ទី 4 និងទី 5 ឲ្យបានគ្រប់ៗគ្នា៕
.jpg)
- Tags :
- ក្រសួងសុខាភិបាល