• ច័ន្ទ ២៩ មេសា ២០២៤ ០៥:៥០ ព្រឹក

ចាប់ឃាត់ខ្លួនបានមុខសញ្ញាចំនួន០២នាក់ លួចលេងល្បែងជល់មាន់ភ្នាល់ដាក់ប្រាក់ នៅក្រុងកំពង់ចាម

ក្រុងកំពង់ចាម៖ បើតាមប្រភពព័ត៌មានពីរដ្ឋបាលខេត្តកំពង់ចាម បានឲ្យដឹងថានៅថ្ងៃទី១៤ ខែធ្នូ  ឆ្នាំ២០២២ វេលាម៉ោង៩.៣០នាទី បន្ទាប់ពីទទួល បានបណ្តឹងពីប្រជាពលរដ្ឋភ្លាម លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម បានបញ្ជាដល់កម្លាំងជំនាញរបស់ផែនការងារនគរបាលព្រហ្មទណ្ឌ សហការជាមួយ កម្លាំងជំនាញរបស់អធិការដ្ឋាននគរបាលក្រុងកំពង់ចាម និងអាជ្ញាធរមូលដ្ឋាន ចុះបង្ក្រាបករណីលួចលេងល្បែងស៊ីសងខុសច្បាប់ (ជល់មាន់ភ្នាល់ដាក់ប្រាក់) នៅចំណុចក្រោមដើមស្វាយក្នុងដីទុកចោល ស្ថិតនៅភូមិនាងគង្ហីង សង្កាត់សំបួរមាស ក្រុងកំពង់ចាម។

ជាលទ្ធផលកងសមត្ថកិច្ចបង្រ្កាបចាប់ឃាត់ខ្លួនបានមុខសញ្ញាចំនួន០២នាក់ និងដកហូតវត្ថុតាងមួយចំនួន។បច្ចុប្បន្នជនសង្ស័យទាំង០២នាក់ រួមនឹងវត្ថុតាងខាងលើ ត្រូវបានបញ្ជូនមកកាន់ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ដើម្បីចងក្រងសំណុំរឿងតាមនីតិវិធី៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ