• ច័ន្ទ ២៩ មេសា ២០២៤ ០៩:៣២ ព្រឹក

ឃាត់ខ្លួនជនសង្ស័យ ០៣នាក់ ជាមុខសញ្ញាពាក់ពន្ធ័ករណីជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន

ខេត្តរតនគិរី៖ តាមប្រភពព័ត៌មានពីនគរបាលប្រឆាំងគ្រឿងញៀន ខេត្តរតនគិរី បានឲ្យដឹងថានៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២ វេលាម៉ោង១៦:៣០នាទី កម្លាំងអធិការដ្ឋាននគរបាលក្រុងបានលុង បានសហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ឡាបានសៀក និងបុស្តិ៍នគរបាលរដ្ឋបាលសង្កាត់បឹងកន្សែង  បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០៣មុខសញ្ញាពាក់ពន្ធ័ករណីជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅបន្ទប់ជួលមួយកន្លែងស្ថិតនៅ ភូមិអូរកន្ទិល សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី។ ដោយមានការដឹកនាំសម្របសម្រួលនិតិវិធីដោយ លោក លាង អ៊ូ ព្រះរាជអាជ្ញារងអមសាលាតំបូងខេត្តរតនគិរីជនសង្ស័យមានឈ្មោះដូចខាងក្រោម:
១. ឈ្មោះ គឹម សុខជា  ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងឈេី ទីលំនៅបច្ចុប្បន្នភូមិអូរកន្ទិល សង្កាត់បឹងកន្សែង ក្រុងបាលុង ខេត្តរតនគិរី
២. ឈ្មោះ គឹម វិបុល ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងឈេី ទីលំនៅបច្ចុប្បន្នភូមិសង្គម ឃុំត្រពាំងច្រេស ស្រុកកូនមុំ ខេត្តរតនគិរី
៣.ឈ្មោះ ម៉េង ឡាយ ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាដក ទីលំនៅបច្ចុប្បន្នភូមិចាអ៊ុង ឃុំចាអ៊ុង  ខេត្តរតនគិរី ។

វត្ថុតាងដកហូតរួមមាន:
១. មេ តំ ហ្វេ តា មីន ចំនួន០១ថង់ ទម្ងន់ ០.១៣ក្រាម
២. ប្រាក់រៀល ចំនួន១៩០០០រៀល
៣. ម៉ូតូ ចំនួន០២គ្រឿង
- ម៉ាក សុីរូស ពណ៌ខ្មៅ គ្មានស្លាកលេខ 
- ម៉ាក អិចតេ ពណ៌ខៀវ ស្លាកលេខ 1BF-1555 
៤. កាំ..ភ្លេី...ង..កែ..ឆ្នៃ…ចំនួន០២ដេីម
៥. ទូរសព្ទ័ដៃ ចំនួន០២គ្រឿង
បច្ចុប្បន្នជនសង្ស័យរួមទាំងវត្ថុតាងបានឃាត់និងរក្សារទុកនៅអធិការដ្ឋាននគរបាលក្រុងបានលុង ដេីម្បីកសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តចាត់ការតាមនិតីវិធីច្បាប់ ។

 

អត្ថបទពេញនិយម

ពត៍មានថ្មីៗ