• ច័ន្ទ ២៩ មេសា ២០២៤ ០៨:០១ ព្រឹក

ឃាត់ខ្លួនជនជាតិចិន 7 នាក់ក្នុងករណីចាប់បង្ខាំងមនុស្សជំរិតទារប្រាក់

ខេត្តព្រះសីហនុ÷នាយឧត្តមសេនីយ៍ខៀវសុភ័គរដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងមហាផ្ទៃបានថ្លែងឲ្យដឹងនៅថ្ងៃពុធទី 14 ខែធ្នូឆ្នាំ 2022 នេះថា÷ជនជាតិចិន 7 នាក់និងកាំភ្លើងរួមទាំងវត្ថុតាងជាច្រើនត្រូវបានកម្លាំងនគរបាលខេត្តព្រះសីហនុចុះប្រតិបត្តិការស្រាវជ្រាវរហូតឈានដល់ការឃាត់ខ្លួនជាបន្តបន្ទាប់ពាក់ព័ន្ធនឹងករណីបង្ខាំងមនុស្សដោយខុសច្បាប់ជំរិតទារប្រាក់និងកាន់កាប់រក្សាទុកប្រើប្រាស់អាវុធដោយខុសច្បាប់។ជនសង្ស័យទាំង7នាក់នេះរួមមាន÷
1.ឈ្មោះLI GANGភេទប្រុសអាយុ 20 ឆ្នាំជនជាតិចិនមុខរបរមិនពិតប្រាកដមានទីលំនៅភូមិ 4សង្កាត់4ក្រុង-ខេត្តព្រះសីហនុ។
2.ឈ្មោះ LIN ENភេទប្រុសអាយុ 20 ឆ្នាំជនជាតិចិនមុខរបរមិនពិតប្រាកដមានទីលំនៅភូមិ4សង្កាត់ 4 ក្រុង-ខេត្តព្រះសីហនុ។
3.ឈ្មោះLI YONG BINហៅLI CHUNភេទប្រុសអាយុ 25 ឆ្នាំជនជាតិចិនមុខរបរមិនពិតប្រាកដមានទីលំនៅភូមិ 4 សង្កាត់ 4 ក្រុង-ខេត្តព្រះសីហនុ។
4.ឈ្មោះ DENG SHENG WENភេទប្រុសអាយុ 26 ឆ្នាំជនជាតិចិនមុខរបរមិនពិតប្រាកដមានទីលំនៅភូមិ 4 សង្កាត់ 4 ក្រុង-ខេត្តព្រះសីហនុ។
5.ឈ្មោះZHAO YUN FEIភេទប្រុសអាយុ 27 ឆ្នាំជនជាតិចិនមុខរបរមិនពិតប្រាកដមានទីលំនៅភូមិ1សង្កាត់ 3 ក្រុង-ខេត្តព្រះសីហនុ។
6.ឈ្មោះYANG HUIភេទប្រុសអាយុ 21 ឆ្នាំជនជាតិចិនមុខរបរមិនពិតប្រាកដមានពីលំនៅភូមិ 4 សង្កាត់ 4 ក្រុង-ខេត្តព្រះសីហនុ។
7.ឈ្មោះZHANG SHUភេទប្រុសអាយុ 27 ឆ្នាំជនជាតិចិនមុខរបរមិនពិតប្រាកដមានទីលំនៅភូមិ 4 សង្កាត់ 4 ក្រុង-ខេត្តព្រះសីហនុ។

លោកអ្នកនាំពាក្យរូបនេះបានគូសបញ្ជាក់ថាប្រតិបត្តិការខាងលើនេះបានចាប់ផ្ដើមកាលពីរសៀលថ្ងៃទី 9 ខែធ្នូឆ្នាំ 2022 ដោយបានទទួលបណ្ដឹងពីនារីជនជាតិចិនម្នាក់ដែលបានប្ដឹងរាយការណ៍តាមរយៈទូរសព្ទហតឡាញបស់ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុថាមិត្តភក្កិរបស់គាត់ម្នាក់ភេទប្រុសជនជាតិចិនត្រូវបានគេចាប់ជំរិតពីភ្នំពេញមកខេត្តព្រះសីហនុដោយប្រើយករថយន្ត1គ្រឿងម៉ាកAlphardពណ៌សពាក់ស្លាកលេខភ្នំពេញ2BQ-67 85 ដឹកមកខេត្តព្រះសីហនុ។

លោកនាយឧត្តមសេនីយ៍បានបញ្ជាក់បន្ថែមថាបន្ទាប់ពីទទួលបានពាក្យបណ្ដឹងរាយការណ៍នេះនៅថ្ងៃទី 10 ខែធ្នូឆ្នាំ 2022 វេលាម៉ោង 3និង30នាទីរសៀលកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលសហការជាមួយកម្លាំងអធិការដ្ឋានគរបាលក្រុងព្រះសីហនុនិងកម្លាំងប៉ុស្តិ៍សង្កាត់លេខ 4 ចុះទៅធ្វើរដ្ឋបាលឆែកឆេរទីតាំងផ្ទះវីឡាមួយកន្លែងដែលមានទីតាំងនៅក្នុងបុរីប៊ីអេសអូរទី5ស្ថិតនៅភូមិ 5 សង្កាត់ 4 ក្រុងព្រះសីហនុដែលសង្ស័យថាជាទីតាំងចាប់បង្ខាំងជនរងគ្រោះពេលទៅដល់ឃើញថាទីតាំងវីឡានោះបានបើកទ្វាចំហបន្ទាប់ពីធ្វើការឆែកឆេរត្រួតពិនិត្យឃើញថាជនសង្ស័យបានគេចខ្លួនបានអស់មុនពេលកម្លាំងសមត្ថកិច្ចទៅដល់ហើយនៅក្នុងផ្ទះមានសភាពរញ៉េរញ៉ៃមិនមានមនុស្សនៅទេ។កម្លាំងសមត្ថកិច្ចក៏បានបន្តការស្រាវ
ជ្រាវរហូតដល់វេលាម៉ោង 17និង 00 នាទីទើបដឹងថាជនសង្ស័យបានជិះរថយន្ត1គ្រឿងម៉ាកAlphardពណ៌សពាក់ស្លាកលេខភ្នំពេញ2BS-98 66 គេចចេញពីទីតាំងកើតហេតុទៅសម្ងំលាក់ខ្លួននៅសណ្ឋាគារហ៊ឺលីដែលមានទីតាំងស្ថិតនៅភូមិ3សង្កាត់4ក្រុងព្រះសីហនុ។

លោករដ្ឋលេខាធិការបានថ្លែងបន្តថាដោយមានការចូលរួមសហការពីម្ចាស់សណ្ឋាគារហឺលីកម្លាំងសមត្ថកិច្ចធ្វើការស្រាវជ្រាវឃាត់ខ្លួនបានជនសង្ស័យ1នាក់ភេទប្រុសជនជាតិចិននៅក្នុងបន្ទប់សណ្ឋាគារខាងលើនិងរកឃើញវត្ថុតាងអាវុធខ្លី2ដើម,ខ្នោះដៃ,ដំបងឆក់,ស្ព្រាយឧស្ម័នបង្ហូរទឹកភ្នែក,ស្កុតរុំនិងសម្ភារៈផ្សេងៗមួយចំនួន។ដោយមានការបង្ហើបឲ្យដឹងពីជនសង្ស័យខាងលើនេះកម្លាំងសមត្ថកិច្ចបានបន្តស្រាវជ្រាវរហូតដល់វេលាម៉ោង 18និង 00 នាទីទើបឈានដល់ការឃាត់ខ្លួនជនសង្ស័យបានចំនួន 5 នាក់ភេទប្រុសជនជាតិចិនបន្ថែមទៀតនៅចំណុចសណ្ឋាគារលិថាងឆឹងមានទីតាំងស្ថិតនៅភូមិ4សង្កាត់4ក្រុង-ខេត្តព្រះសីហនុ។

លោកនាយឧត្តមសេនីយ៍បានបញ្ជាក់ថាបន្ទាប់ពីទទួលបានតម្រុយថាបក្ខពួកជនសង្ស័យបានបើករថយន្ត1គ្រឿងម៉ាកAlphardពណ៌សពាក់ស្លាកលេខភ្នំពេញ2BQ-67 85 (មធ្យោបាយធ្វើសកម្មភាពចាប់ជនរងគ្រោះ)ទៅចតទុកចោលនៅចំណុចក្រុមទី 9 ភូមិ 1 សង្កាត់ 3 ក្រុងព្រះសីហនុកម្លាំងជំនាញបានចុះទៅធ្វើការស្រាវជ្រាវរហូតដល់ថ្ងៃទី 11 ខែធ្នូឆ្នាំ 2022 វេលាម៉ោង 16ទើបចាប់ខ្លួនបានជនសង្ស័យ1នាក់ភេទប្រុសជនជាតិចិនបន្ថែមទៀតដោយជនសង្ស័យសម្ងំលាក់ខ្លួនក្នុងបន្ទប់ជួលមួយកន្លែងនៅចំណុចក្រុមទី 9 ភូមិ1សង្កាត់ 3 ក្រុងព្រះសីហនុហើយជនសង្ស័យនេះគឺជាអ្នកដែលបានបើករថយន្ត1គ្រឿងម៉ាកAlphardពណ៌សពាក់ស្លាកលេខភ្នំពេញ2BQ-6785(មធ្យោបាយធ្វើសកម្មភាពចាប់ជនរងគ្រោះ)មកចតទុកចោលនៅម្ដុំទីតាំងខាងលើ។ចំណែកសម្ភារៈវត្ថុតាងចាប់យកបានរួមមាន÷
*អាវុធខ្លី2ដើម÷
1.ម៉ាកSIGSAUER P320SPពណ៌ខ្មៅមានលេខ 58 C281703
2÷ម៉ាកZORAKI M906-TDពណ៌ទឹកប្រាក់-ខ្មៅមានលេខ 0 0 0 3 5 3
*ខ្នោះដៃ5គូ
*សោខ្នោះ4
*ស្រោមខ្នោះ1
*ដំបងឆក់ 5 គ្រឿង
*ស្ព្រាយឧស្ម័នបង្ហូរទឹកភ្នែក3ដប
*ស្កុតរុំ2ដុំ
*លិខិតឆ្លងដែន2ក្បាល
*រថយន្ត2គ្រឿង÷
1.ម៉ាកAlphardពណ៌សពាក់ស្លាកលេខភ្នំពេញ2BQ- 67 85
2÷ម៉ាកAlphardពណ៌សពាក់ស្លាកលេខភ្នំពេញ2BS-9866

គួរបញ្ជាក់ថាបច្ចុប្បន្នជនសង្ស័យទាំង 7 នាក់រួមទាំងវត្ថុតាងត្រូវបានបញ្ជូនខ្លួនទៅកាន់ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលដើម្បីបន្តនីតិវិធីនិងស្រាវជ្រាវស្វែងរកជនរងគ្រោះនិងជនសង្ស័យដែលនៅសេសសល់ផងដែរ៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ