• ច័ន្ទ ២៩ មេសា ២០២៤ ១០:១៨ ព្រឹក

បង្ក្រាបគ្រឿងញៀនចំនួន 12 ករណីឃាត់ខ្លួនជនពាក់ព័ន្ធចំនួន28នាក់

ភ្នំពេញ÷តាមរបាយការណ៍របស់អគ្គស្នងការដ្ឋាននគរបាលជាតិនៅព្រឹកថ្ងៃពុធទី 14 ខែធ្នូឆ្នាំ 2022 នេះបានឲ្យដឹងថាជនសង្ស័យចំនួន 28 នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន 12 ករណីទូទាំងប្រទេសនៅថ្ងៃទី 13 ខែធ្នូនេះ។របាយការណ៍ដដែលបន្តថាក្នុងចំណោមជនសង្ស័យចំនួន 28 នាក់រួមមាន÷ជួញដូរ3ករណីឃាត់មនុស្ស 9 នាក់,ដឹកជញ្ជូនរក្សាទុក 6 ករណីឃាត់មនុស្ស7 នាក់(ស្រី1នាក់),ប្រើប្រាស់3ករណីឃាត់មនុស្ស 12 នាក់(ស្រី4នាក់)។

វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី 13 ខែធ្នូរួមមាន÷

មេតំហ្វេតាមីនម៉ាទឹកកក(Ice)ស្មើនឹង166.86 ក្រាម,ប្រភេទke14,26 ក្រាមនិង 2 កញ្ចប់តូច។

ក្នុងប្រតិបត្តិការខាងលើនេះជាលទ្ធផលមានចំនួន 9 អង្គភាពបានចូលរួមបង្ក្រាបក្នុងនោះកម្លាំងនគរបាល÷ 8 អង្គភាពនិងកម្លាំងកងរាជអាវុធខេត្ត1ករណីមានដូចខាងក្រោម÷
1.មន្ទីរ÷ប្រើប្រាស់1ករណីឃាត់ខ្លួន 5 នាក់។
2.បាត់ដំបង÷រក្សាទុក2ករណីឃាត់ខ្លួន2នាក់ស្រី1នាក់ចាប់យកIce150,64 ក្រាម។
3.កំពង់ចាម÷ជួញដូរ1ករណីឃាត់ខ្លួន 6 នាក់ចាប់យកIce 3,48 ក្រាម។
4 កំពង់ឆ្នាំង÷ប្រើប្រាស់1ករណីឃាត់ខ្លួន1នាក់។
5 កំពង់ធំ÷ជួញដូរ1ករណីឃាត់ខ្លួន1នាក់ចាប់យកIce2កញ្ចប់តូច។
6÷កណ្ដាល÷ជួញដូរ1ករណីឃាត់2នាក់ចាប់យកIce1, 21 ក្រាម,រក្សាទុក2ករណីឃាត់ខ្លួននាក់ចាប់យកIce0,79 ក្រាម។
7. ព្រៃវែង÷រក្សាទុកមួយករណីឃាត់ខ្លួន1នាក់។
8.សៀមរាប÷រក្សាទុក1ករណីឃាត់ខ្លួន1នាក់,ប្រើប្រាស់មួយករណីឃាត់ 6 នាក់ស្រី 4 នាក់ចាប់យកIce10,74ក្រាមនិងKe14, 26 ក្រាម។

ដោយឡែកកងរាជអាវុធហត្ថ÷1អង្គភាព
9.ព្រះសីហនុ÷រក្សាទុក1ករណីឃាត់ 4 នាក់ស្រី1នាក់ចាប់យកKe884000ក្រាម៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ