• ច័ន្ទ ២៩ មេសា ២០២៤ ០៤:៤៥ ព្រឹក

យានយន្តល្មើសច្បាប់ចំនួន១៣២គ្រឿងត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ៣៩នៅទូទាំងប្រទេស

ភ្នំពេញ៖តាមរបាយការណ៍ពីនាយកដ្ឋាននគរបាលចរាចរណ៍និងសណ្តាប់ធ្នាប់សាធារណៈស្តីពីការរឹតបន្តឹងច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកនៅថ្ងៃទី១០ខែកក្កដាឆ្នាំ២០២២ឲ្យដឹងថាចំនួនគោលដៅសរុប១០៨គោលដៅមានយានយន្តចូលគោលដៅចំនួន១.៥៨គ្រឿងម៉ូតូ៨៤៣គ្រឿងក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន១៣២គ្រឿងមានម៉ូតូចំនួន៨៣គ្រឿងត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ៣៩.អនក្រ.បក នៅទូទាំងប្រទេស។


ដោយឡែកក្នុងរយៈពេល១០ថ្ងៃ(ថ្ងៃទី១_១០ខែកក្កដា)ការរឹតបន្តឹងការអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកយានយន្តចូលគោលដៅមានចំនួន២៩.២៧២គ្រឿងក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន៣.១៥១គ្រឿងម៉ូតូមានចំនួន២.៦០១គ្រឿងត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ៣៩អនក្រ.បកនៅទូទាំងប្រទេស។


របាយការណ៍ដដែលបានវាយតម្លៃរយៈពេល១០ថ្ងៃនៃខែកក្កដានេះឃើញថាការអនុវត្តតាមអនុក្រឹត្យការផាកពិន័យយានយន្តល្មើសបានដំណើរការទៅយ៉ាងល្អប្រសើរទទួលបានការគាំទ្រពិសេសអ្នកប្រើប្រាស់ផ្លូវទាំងអស់បានចូលរួមគោរពច្បាប់ចរាចរណ៍យ៉ាងល្អប្រសើរ៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ