• ច័ន្ទ ២៩ មេសា ២០២៤ ០៥:៤៦ ព្រឹក

ដំណើរការកំណែសន្លឹកកិច្ចការបេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិត្រូវបានបញ្ចប់ទាំងស្រុង

ភ្នំពេញ÷ក្រសួងអប់រំយុវជននិងកីឡានៅល្ងាចថ្ងៃទី 14 ខែធ្នូឆ្នាំ 2022 បានបញ្ជាក់ពីដំណើរការកំណែមុខវិជ្ជាទាំង 10 នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតយក្សភូមិសម័យប្រឡង÷ 5 ធ្នូ 2022 ត្រូវបានបញ្ចប់ទាំងស្រុងក្រោមការបំពេញភារកិច្ចយ៉ាងសកម្មនិងទំនួលខុសត្រូវខ្ពស់ពីប្រធាន,អនុប្រធានមណ្ឌលកំណែ,គណៈកម្មការទាំងអស់ព្រមទាំងការចូលរួមសង្កេតការណ៍ជាប្រចាំពីមន្ត្រីអង្គភាពប្រឆាំងអំពើពុករលួយ។

ក្រសួងអប់យុវជននិងកីឡាបានបញ្ជាក់ថាបន្ទាប់ពីបញ្ចប់ដំណើរការកំណែប្រធាន,អនុប្រធានមណ្ឌលទាំងអស់បានដឹកសន្លឹកMCSនិងឯកសារផ្សេងៗមករក្សាទុកនៅនាយកដ្ឋានកិច្ចការប្រឡងដើម្បីចាប់ផ្ដើមរៀបចំដំណើរការស្រង់បូកពិន្ទុកដោយកុំព្យូទ័រដោយឡែកសន្លឹកកិច្ចការរបស់បេក្ខជនត្រូវបានដឹករក្សាទុកនូវអគាររដ្ឋបាលក្រសួងអប់រំយុវជននិងកីឡាជិតសាលាបឋមសិក្សាចៅពញ្ញាហុក៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ