• ច័ន្ទ ២៩ មេសា ២០២៤ ០៩:៥៤ ព្រឹក

សម្ដេចតេជោអបអរសាទរខួបលើកទី 30 ឆ្នាំនៃការដាក់ បញ្ចូលរមណីយដ្ឋានអង្គរក្នុងបញ្ជីបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ

ភ្នំពេញ÷នៅថ្ងៃទី 14 ខែធ្នូឆ្នាំ 2022 នេះគឺជាខួបលើកទី 30 នៃការដាក់បញ្ចូលរមណីយដ្ឋានអង្គរក្នុងបញ្ជីបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ(14 ធ្នូ 1992- 14 ធ្នូ2022)។នេះគឺជាការរម្លឹកស្មារតីកូនខ្មែរគ្រប់រូបឲ្យចេះស្រឡាញ់និងចូលរួមថែរក្សាបេតិកភណ្ឌជាពិសេសគឺសម្ដែងនូវការដឹងគុណដ៏ជ្រាលជ្រៅដល់បុព្វបុរសខ្មែរដែលបានពលិកម្មដើម្បីបុព្វហេតុអារ្យធម៌ដ៏រុងរឿងរបស់ខ្មែរនាសម័យអតីតកាលនិងការតស៊ូជាបន្តបន្ទាប់របស់ថ្នាក់ដឹកនាំប្រទេសក្នុងការជំនះរាល់ឧបសគ្គទាំងឡាយការពារឲ្យបាននូវបេតិកភណ្ឌដ៏មានតម្លៃរបស់ជាតិនិងពិភពលោកទាំងមូល។រាជរដ្ឋាភិបាលកម្ពុជាបានប្តេជ្ញាយ៉ាងមុតមាំក្នុងការអភិរក្សបេតិកភណ្ឌមួយដ៏អស្ចារ្យនេះ។បច្ចុប្បន្នអង្គរត្រូវវត្តបានក្លាយជាគោលដៅទេសចរណ៍ដ៏សំខាន់ដោយបានទាក់ទាញភ្ញៀវទេសចរអន្តរជាតិរាប់លាននាក់មកទស្សនានិងបានស្គាល់ពីសម្បត្តិវប្បធម៌ប្រទេសកម្ពុជា។សូមជម្រាបថាប្រាសាទអង្គរត្រូវបានចុះបញ្ចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូនៅថ្ងៃទី 14 ខែធ្នូឆ្នាំ 1992 នាទីក្រុងសាន់តាហ្វេសហរដ្ឋអាមេរិក។ក្រោយពីការដាក់បញ្ចូលតំបន់រមណីយដ្ឋានអង្គរចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោកសន្និសីទអន្តរជាតិមួយបានប្រារព្ធធ្វើឡើងនៅទីក្រុងតូក្យូ។ចាប់ពីថ្ងៃទី 12 -13 ខែតុលាឆ្នាំ 1993 ក្រោមការផ្ដួចផ្ដើមគំនិតរបស់រាជរដ្ឋាភិបាលជប៉ុនដោយមានការគាំទ្រពីប្រទេសបារាំងនិងអង្គការយូណេស្កូដើម្បីដាក់ចេញនូវយុទ្ធសាស្ត្រនិងផែនការសកម្មភាពនានាជាប្រយោជន៍ដល់កិច្ចការពារអភិរក្សនិងអភិវឌ្ឍន៍រមណីយដ្ឋានអង្គរដើម្បីសម្រេចគោលដៅនេះគណៈកម្មការសម្របសម្រួលអន្តរជាតិហៅកាត់ថាអាយ.ស៊ី.ស៊ីអង្គរត្រូវបានបង្កើតឡើងនាចខែធ្នូឆ្នាំ1993។តំបន់ឧទ្យានអង្គរមិនមែនសំដៅតែទៅលើប្រាសាទអង្គរវត្តតែមួយៗនោះទេតែសំដៅទៅលើរមណីយដ្ឋានអង្គរទាំងមូលក្នុងនោះរួមបញ្ចូលទាំងប្រាសាទបុរាណដ្ឋាន,ស្ថានីយ៍បុរាណវិទ្យា,បរិស្ថាននិងសហគមន៍មនុស្សផងដែរដែលមានផ្ទៃក្រឡាសរុប 401គីឡូម៉ែត្រក្រឡា។នៅក្នុងរមណីយដ្ឋានអង្គរទាំងមូលមានប្រាសាទជិត 100 ផ្សេងទៀតដែលត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ