• ច័ន្ទ ២៩ មេសា ២០២៤ ១៤:២៤ ល្ងាច

មេតុងទីនអនឡាញដ៏ល្បីល្បាញអ្នកនាងអឿនម៉ូលីកាត្រូវបានកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញចុះឃាត់ខ្លួន

ភ្នំពេញ÷មេតុងទីនអនឡាញដ៏ល្បីល្បាញអ្នកនាងអឿនម៉ូលីកាត្រូវបានកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញចុះទៅឃាត់ខ្លួននៅវេលាម៉ោង 15និង 25 នាទីថ្ងៃទី 14 ខែធ្នូឆ្នាំ 2022 តាមដីការបញ្ជាឲ្យចូលខ្លួនរបស់លោកច្រឹងខ្មៅព្រះរាជអាជ្ញានៃអយ្យកាអមសាលាដំបូងរាជធានីភ្នំពេញលេខ 563 អ.យ.ក ចុះថ្ងៃទី 12 ខែធ្នូ។ឆ្នាំ 2022 ពាក់ព័ន្ធករណីមិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍ដែលអាចជួញដូរបាន។នេះបើយោងតាមការបញ្ជាក់ឲ្យដឹងពីសមត្ថកិច្ចកងរាជអាវុធហត្ថរាជធានីភ្នំពេញនៅថ្ងៃទី 14 ខែធ្នូឆ្នាំ 2022 និងកំពុងបញ្ជូនខ្លួនទៅកាន់ទីបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញតាមនីតិវិធី៕

 

អត្ថបទពេញនិយម

ពត៍មានថ្មីៗ