• ច័ន្ទ ២៩ មេសា ២០២៤ ០៨:១៧ ព្រឹក

គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសថ្ងៃទី 13 ខែធ្នូកើតឡើង 7 លើកស្លាប់និងរបួស 15 នាក់

ភ្នំពេញ÷តាមប្រភពព័ត៌មានពីររបាយការណ៍អគ្គស្នងការដ្ឋាននគរបាលជាតិនៅរសៀលថ្ងៃអង្គារទី 13 ខែធ្នូឆ្នាំ 2022 បានឲ្យដឹងថាគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេសថ្ងៃទី 13 នេះបណ្ដាលឲ្យមនុស្សស្លាប់ចំនួន2នាក់របួសធ្ងន់ចំនួន 9 នាក់(ស្រី1នាក់)និងរបួសស្រាលចំនួន 4 នាក់។

ជាក់ស្ដែងយោងតាមទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេសចេញដោយនាយកដ្ឋាននគរបាលចរាចរណ៍និងសណ្ដាប់ធ្នាប់សាធារណៈនៃអគ្គស្នងការដ្ឋាននគរបាលជាតិនៅថ្ងៃទី 13 ខែធ្នូបានបញ្ជាក់ថាគ្រោះថ្នាក់ដែលបង្កឲ្យមានមនុស្សស្លាប់និងរបួសចំនួន 15 នាក់កើតឡើងដោយសារការប៉ះទង្គិចគ្នាចំនួន 7លើក។

សូមរម្លឹកដែរថាករណីគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេសកាលពីថ្ងៃទី 12 ខែធ្នូនេះបណ្ដាលឲ្យមនុស្សស្លាប់និងរបួសចំនួន 14 នាក់ក្នុងនោះស្លាប់ចំនួន 4 នាក់(ស្រី1នាក់)របួសធ្ងន់ចំនួន 9 នាក់(ស្រី1នាក់)និងរបួសស្រាលម្នាក់កើតឡើងដោយសារការប៉ះទង្គិចគ្នាចំនួន 9 លើក។

ជាមួយគ្នានោះនាយកដ្ឋាននគរបាលចរាចរណ៍អំពាវនាវឲ្យប្រជាពលរដ្ឋចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នាដើម្បីកាត់បន្ថយគ្រោះថ្នាក់និងការពារជីវិតរបស់លោកអ្នកព្រមទាំងក្រុមគ្រួសារ៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ