• ច័ន្ទ ២៩ មេសា ២០២៤ ០៧:៤៦ ព្រឹក

ធនាគារអភិវឌ្ឍន៍អាស៊ីអនុម័តថវិកា 62.9 លានដុល្លារដើម្បីជួយពង្រឹងសុវត្ថិភាពអាហារនិងភាពធន់នឹងអាកាសធាតុ

ភ្នុំពេញ÷ធនាគារអភិវឌ្ឍន៍អាស៊ី(ADB)បានអនុម័តកញ្ចប់ថវិកាចំនួន 62.9 លានដុល្លារជួយដល់កម្ពុជាលើកកម្ពស់សន្តិសុខស្បៀងនិងជំរុញកំណើនសេដ្ឋកិច្ចដោយការកែលម្អសុខភាពនិងខ្សែសង្វាក់តម្លៃក៏ដូចជាការធ្វើពាណិជ្ជកម្មផ្លូវការនិងផលិតផលបសុសត្វ។

សេចក្តីប្រកាសព័ត៌មានរបស់ធនាគារអភិវឌ្ឍន៍អាស៊ីនៅថ្ងៃទី 13 ខែធ្នូឆ្នាំ 2022 នេះបានឲ្យដឹងថាអ្នកជំនាញជាន់ខ្ពស់ផ្នែកបម្រែបម្រួលអាកាសធាតុរបស់ADBប្រចាំតំបន់អាស៊ីអាគ្នេយ៍លោកSrinivasan Anchaបានថ្លែងថាអនុវិស័យអនុវិស័យបសុសត្វមានសារៈសំខាន់ណាស់ចំពោះជីវភាពរស់នៅតាមជនបទប្រកបដោយនិរន្តរភាពនិងសន្តិសុខស្បៀងនៅក្នុងប្រទេសកម្ពុជាហើយវាផ្ដល់ឱកាសជាច្រើនសម្រាប់កសិករលក្ខណៈគ្រួសាររួមទាំងស្ត្រីនិងកសិអាជីវកម្មខ្នាតតូចនិងមធ្យម។

សត្វពាហន:និងក្របីស្ទើរតែទាំងអស់គឺជាកសិកម្មសិទ្ធិរបស់កសិករលក្ខណៈគ្រួសារទោះបីជាផលិតផលិតកម្មជ្រូកនិងបសុបក្សីកំពុងមានលក្ខណ:ជាពាណិជ្ជកម្មកាន់តែខ្លាំងឡើងក៏ដោយ។ជំនួយរបស់ADBនឹងអនុញ្ញាតឲ្យវិស័យនេះអាចទាញយកសក្តានុពលនៃកំណើនខ្ពស់នាំមកដោយការកើនឡើងនៃការប្រើប្រាស់សាច់ក្នុងស្រុកដែលកើតឡើងដោយសារកំណើនសេដ្ឋកិច្ចនគរូបនីយកម្មចំនួនប្រជាជនកើនឡើងឱកាសពាណិជ្ជកម្មនិងការធ្វើឲ្យប្រសើរជាលំដាប់ក្នុងការគ្រប់គ្រងជំងឺនិងអាហាររូបត្ថម្ភសម្រាប់សត្វ។

គម្រោងកែលម្អសុខភាពនិងខ្សែសង្វាក់តម្លៃបសុខសត្វឆ្លងព្រំដែនក្នុងមហាអនុតំបន់មេគង្គ(GMS)នឹងផ្ដល់អត្ថប្រយោជន៍ដោយផ្ទាល់ដល់គ្រួសារយ៉ាងហោចណាស់ 40 .000ក្នុងរាជធានីភ្នំពេញ,ខេត្តកំពង់ចាម,ឧត្តរមានជ័យ,ព្រៃវែង,សៀមរាបនិងតាកែវតាមរយៈការជំរុញការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធសមត្ថភាពស្ថាប័ននិងបច្ចេកទេសនិងគោលនយោបាយគាំទ្រសំខាន់ៗ។វាក៏នឹងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធនៅក្នុងខេត្តកណ្ដាល,កំពង់ធំនិងពោធិ៍សាត់ដើម្បីបំពេញតម្រូវការទូទាំងប្រទេសសម្រាប់វ៉ាក់សាំងបសុសត្វនិងការបង្កាត់ពូជសិប្បនិម្មិត៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ