• ច័ន្ទ ២៩ មេសា ២០២៤ ០៤:១២ ព្រឹក

ការនាំចេញសរុបរបស់កម្ពុជាកើនឡើង ១៨ ភាគរយក្នុងរយៈពេល ១១ ខែ

កម្ពុជាបាននាំចេញទំនិញសរុបមានទឹកប្រាក់ប្រមាញ ២០,៤ពាន់លានដុល្លារ ក្នុងរយៈពេល១១ខែ ឆ្នាំ២០២២នេះ កើនឡើង១ ៨ ភាគរយ ធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំមុន។របាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកាលពីថ្ងៃចន្ទ បានបង្ហាញថា កម្ពុជាបាននាំ ចេញ ផលិតផលសរុបក្នុងទឹកប្រាក់ចំនួន ២០,៤ ពាន់លានដុល្លារអាមេរិក ក្នុងរយៈពេល ១១ ខែ ឆ្នាំ ២០២២ កើនឡើង ១៨ ភាគរយ ពី១៧,៣ ពាន់លានដុល្លារ ក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ របាយ ការណ៍បានបន្ត ថាផលិតផលនាំចេញសំខាន់រួមមាន សំលៀកបំពាក់ ស្បែកជើង និងផលិតផល ធ្វើដំណើរ កង់ និង ទំនិញកសិកម្មមួយចំនួនដូចជា អង្ករ កៅស៊ូ ដំឡូងមី ចេក និង ស្វាយ។

របាយការណ៍បាន បន្ថែមថា ទិសដៅនាំចេញធំៗទាំង៥សម្រាប់កម្ពុជាក្នុងអំឡុងខែមករា ដល់ ខែ វិច្ឆិកា គឺសហរដ្ឋអាមេរិក វៀតណាម ចិន អាល្លឺម៉ង់ និង ជប៉ុន។ ជាមួយគ្នានេះ កម្ពុជា បាននាំចូលទំនិញសរុបចំនួន ២៧,៧ ពាន់លានដុល្លារ កើនឡើង ៩ ភាគរយធៀប នឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដោយទំនិញនាំចូលសំខាន់ៗរួមមាន ប្រេង និងឧស្ម័ន វត្ថុធាតុដើម សម្រាប់ សំលៀកបំពាក់ ស្បែកជើង យានជំនិះ គ្រឿងយន្ត គ្រឿង អេឡិចត្រូនិច និងផលិត ផលប្រើប្រាស់ផ្សេងៗ។

ឯកឧត្តម ប៉ែន សុវិជាតិ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្មកម្ពុជា មាន ប្រសាសន៍ កាលពីពេលថ្មីៗនេះថា កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចតំបន់ (RCEP) និង កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន គឺជា ចលករ រួមចំណែក ក្នុងការជំរុញការនាំចេញ របស់ ប្រទេសកម្ពុជា កើនឡើង។

ឯកឧត្តម បញ្ជាក់ថា កំណើននៃការនាំចេញរបស់កម្ពុជា គឺជា សក្ខីភាព មួយចំពោះការចូលទៅកាន់ ទីផ្សារកាន់តែធំនៃផលិតផល ទៅកាន់ប្រទេសសមាជិក RCEP ហើយកិច្ចព្រមព្រៀងនេះ នឹង ផ្តល់ការ ជំរុញដល់ កំណើន ពាណិជ្ជកម្មរបស់កម្ពុជាក្នុងរយៈពេលវែង៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ