• ច័ន្ទ ២៩ មេសា ២០២៤ ០៧:៣៩ ព្រឹក

ត្រីរាជស្ថិតក្នុងចំណោមត្រីធំបំផុតទាំង3ប្រភេទនៅកម្ពុជា

ភ្នំពេញ÷ត្រីរាជ ជាប្រភេទត្រី ទឹកសាបដែលធំបំផុតមួយ ក្នុងចំណោមត្រីធំ បីប្រភេទ គឺបបែលយក្ស និងត្រីគល់រាំង។ត្រីរាជ មានប្រវែងរហូតដល់ 3 ម៉ែត្រ និងមានទម្ងន់ប្រមាណ 300 គីឡូក្រាម។ ត្រីរាជ ស្ថិតក្នុងក្រុមត្រី ដែលពុំមានស្រកា មានស្បែករលោង មានពុកមាត់ខ្លី 2គូ និងមានព្រុយខ្នងច្បាស់ និងមានទ្រនុងរឹងចំនួន 7 ព្រុយខ្លាញ់តូច ព្រុយគូថវែង មិនជាប់ជាមួយកន្ទុយ។ និងមានមាត់នៅខាងក្រោម។ ត្រីរាជស្ថិតក្នុងបញ្ជីក្រហម ដែលមានចំណាត់ថ្នាក់ កំពុងរងការគំរាមកំហែងយ៉ាងខ្លាំង ឈានទៅរកការផុតពូជ(Critical Endangered)របស់អង្គការសហភាព អន្តរជាតិ ដើម្បីការអភិរក្សធម្មជាតិ IUCN ហើយត្រីនេះ ត្រូវបានចុះបញ្ជី ឧបសម្ព័ន្ធ1របស់អនុសញ្ញាសាយតេស(CITES)ផងដែរ ដែលហាមជាដាច់ខាត ការធ្វើនេសាទ ទិញលក់ និងដឹកជញ្ជូនផ្សេងៗ។ នេះជាការបញ្ជាក់ពី លោក នេត្រភក្រ្តា រដ្ឋលេខាធិការក្រសួងបរិស្ថាន នៅថ្ងៃទី 12 ខែធ្នូឆ្នាំ 2022។

លោកបានបន្តថា ត្រីរាជ ត្រូវបានហាមឃាត់ ការធ្វើនេសាទ ទិញលក់ និងដឹកជញ្ជូន តាំងពីសម័យសង្គមរាស្ត្រនិយម មកម៉្លេះ តាមរយៈក្រមនេសាទលេខ 80 នស ចុះថ្ងៃទី 23 ខែមេសាឆ្នាំ 1956 និងបច្ចុប្បន្ន តាមរយៈអនុក្រឹត្យលេខ 123 អនក្រ.បក ចុះ ថ្ងៃទី 12 ខែសីហាឆ្នាំ 2009 ស្តីពី ប្រភេទធនធានជលផល ដែលកំពុងរងគ្រោះថ្នាក់ នៅកម្ពុជា(ទឹកសាប)។ គិតមកទល់ពេលនេះ ក្នុងចំណោមត្រីធំៗបំផុត ទាំង3ប្រភេទគឺទី 1 ត្រីបបែលយក្ស ទី2 ត្រីរាជ និងទី 3 ត្រីគល់រាំង។

លោក នេត្រភក្រ្តា បញ្ជាក់ទៀតថា ត្រីរាជ គឺជាប្រភេទត្រី គ្មានស្រកាទឹកសាប ដ៏ធំបំផុត។ វាចូលចិត្តរស់នៅ តាមទន្លេសាប បឹងទន្លេសាប និងតំបន់មេគង្គលើ ជាពិសេស តាមអន្លង់ នៅក្នុងទន្លេមេគង្គ នៅក្នុងខេត្តក្រចេះ និងខេត្តស្ទឹងត្រែងហើយជាប្រភេទត្រី ធ្វើចរាចរ រយៈចម្ងាយឆ្ងាយ។ត្រីរាជ តែងតែត្រូវចាប់បានជារឿយៗ នៅតាមគន្លងដាយត្រី នៅទន្លេសាប ហើយការចាប់បាននេះ គឺនៅពេលដែលវាធ្វើចរាចរ ចេញពីបឹងទន្លេសាប នៅខែតុលា ទៅរកកន្លែងពងកូន និងលាក់ខ្លួននៅតាមអន្លង់ជ្រៅៗតាមដងទន្លេមេគង្គលើ។ ត្រីរាជ ពេញវ័យ អាចបន្តពូជបាន នៅពេលមានអាយុចាប់ពី 6 ទៅ 8 ឆ្នាំ ហើយពួកវា ពងកូនចាប់ពីខែមិថុនាទៅដល់ខែកក្កដា នៅបឹងទន្លេសាប ហើយកូនត្រីរាជ ពេលកើតដំបូងមានប្រវែង 12 ទៅ 15សង់ទីម៉ែត្រ។ត្រីអាចរស់បានរហូតដល់អាយុ 60 ឆ្នាំហើយជាប្រភេទត្រីដែលធំលូតលាស់លឿនបំផុត គឺក្នុង1ឆ្នាំអាចឡើងទម្ងន់ជាង10គីឡូក្រាម។ត្រីរាជ ស៊ីស្លែ ជាអាហារចម្បង ដោយឡែកសត្វល្អិត ក្នុងទឹកគឺជាអាហារបន្ទាប់បន្សំ។

ស្រីរាជនេះអាចរស់បានរហូតដល់អាយុ 60 ឆ្នាំ ហើយជាប្រភេទត្រី ដែលលូតលាស់លឿនបំផុត គឺក្នុង1ឆ្នាំអាចឡើងទម្ងន់ជាង 10គីឡូក្រាម។ ត្រីរាជ ស៊ីស្លែជាអាហារចម្បង ដោយឡែកសត្វល្អិតក្នុងទឹកគឺជាអាហារបន្ទាប់បន្សំ។ តាមរបាយការណ៍ក្នុងរយៈពេល 20 ឆ្នាំចុងក្រោយនេះ គេបានប្រទះឃើញត្រីរាជ1ក្បាល ដែលមានទម្ងន់ជិត 300 គីឡូក្រាមនិងមានប្រវែង 2,74 ម៉ែត្រ ដែលចូលដាយត្រី។ត្រីរាជ នេះត្រូវបានបំពាក់ឧបករណ៍តាមដាន និងបានព្រលែងចូលទៅក្នុងទន្លេវិញ៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ