• ច័ន្ទ ២៩ មេសា ២០២៤ ១១:២៣ ព្រឹក

សម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យរួមគ្នាលុបបំបាត់ភាពជ្រុលនិយម ទាំងជ្រុលនិយមស្តាំ និងឆ្វេង

ក្នុងដំណើរចូលរួមកិច្ចប្រជុំនៅអឺរ៉ុប សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានឆ្លៀតជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋខ្មែរ និស្សិត ដែលកំពុងរស់នៅ និងសិក្សារៀនសូត្រតាមបណ្តាប្រទេសនានាក្នុងតំបន់អឺរ៉ុប ដើម្បីសម្តែងការនឹករលឹក ក៏ដូចជាបង្ហាញការវិវឌ្ឍន៍នានាពាក់ព័ន្ធសង្គមជាតិ។ ជំនួបសំណេះសំណាលនេះបានធ្វើឡើងនៅវេលាម៉ោងប្រមាណ៣រសៀលថ្ងៃទី១២ ខែធ្នូ (ម៉ោងនៅព្រុចសែល) ត្រូវនឹងម៉ោងប្រមាណ ១០យប់ (ម៉ោងនៅកម្ពុជា)។នៅចំពោះមុខប្រជាពលរដ្ឋរស់នៅតំបន់អឺរ៉ុប សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានលើកឡើងថា កម្ពុជាគួរដល់ពេលត្រូវរួមគ្នាលុបបំបាត់ភាពជ្រុលនិយមទាំងការជ្រុលនិយមខាង និងខាងឆ្វេង។នយោបាយជ្រុលនិយម គឺជានយោបាដ៏គ្រោះថ្នាក់អាចនាំដល់ការបែកបាក់ និងវិនាសអន្តរាយក្នុងសង្គម។ ក្នុងពិធីសំណេះសំណាលជាមួយពលរដ្ឋខ្មែរនៅតំបន់អឺរ៉ុប សម្តេចតេជោ ហ៊ុន សែន បានរំលឹកដល់នយោបាយរបស់ជនក្បត់ជាតិ៣ជំនាន់ សម រង្ស៉ី ដែលប្រឌិតរឿងថាលោក ម៉ាណែត មិនមែនជាកូនប្រុសសម្តេច និងការដាក់ចេញនយោបាយ «មានស៊ី អត់សែន» ជាដើម។សម្តេចតេជោ ហ៊ុន សែន បានចាត់ទុកនយោបាយបែបនេះ គឺជានយោបាយជ្រុលនិយម។ សម្តេចតេជោ ហ៊ុន សែន ក៏បានរំលឹកដល់ការបោះឆ្នោតនៅប្រទេសបារាំង ដែលលោកស្រី ឡឺ ប៉ែន ចាញ់ឆ្នោត ព្រោះតែជាមនុស្សជ្រុលនិយម។សម្តេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងបញ្ជាក់បែបនេះថា «ប្រទេសយើងត្រូវខិតខំលុបបំបាត់ភាពជ្រុលនិយម ទាំងអាជ្រុលនិយមស្តាំ ទាំងអាជ្រុលនិយមឆ្វេង។ ភាពជ្រុលនិយមនៅស្រុកខ្មែរមិនគួរមានបន្តទៅទៀតទេ»។ ទន្ទឹមនេះសម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា ការចោទប្រជាពលរដ្ឋខ្មែរនៅក្រៅប្រទេស ដែលមកទទួលស្វាគមន៍ និងគាំទ្រសម្តេចនៅទីក្រុងព្រុចសែលថាជាការទិញដូរ ឬជួលនោះ គឺជាការប្រមាថដ៏ធ្ងន់ធ្ងរដល់សតិសម្បជញ្ជៈ ឬបំពានសិទ្ធិពលរដ្ឋ។សម្តេចតេជោ ហ៊ុន សែន បានលើកឡើងបែបនេះ ក្នុងឱកាសដែលសម្តេចអញ្ជើញសំណេះសំណាលជាមួយប្រជាពលខ្មែរជិត២ពាន់នាក់ នៅទ្វីបអឺរ៉ុប នាថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២២នេះ។សម្តេចតេជោ ហ៊ុន សែន បានថ្លែងដូច្នេះថា៖ «ប្រហែលជាភាសា(ទិញដូរ ឬជួល) នេះ យើងគួរតែបញ្ចប់វា នៅក្នុងដំណាក់កាលណាមួយ ព្រោះវាជាការប្រមាថដ៏ធ្ងន់ សម្រាប់សតិសម្បញ្ញៈ ឬសម្រាប់សិទ្ធិពលរដ្ឋ»។ សម្តេចបានបន្តថា៖ «ការជួបជុំបែបនេះ អត់មានការរៀបចំទេ អ្នកចង់មកក៏មក អ្នកមិនចង់មកគឺជាសិទ្ធិ ខ្ញុំមិននឹកស្មានថា អ្នកដែលមករស់នៅក្នុងទឹកដីប្រជាធិ តេយ្យ បែរជាប្រើភាសានេះទៅរួច ប៉ុន្តែប្រហែលជាទម្លាប់របស់ពួកគេទេ ប៉ុន្តែមិនមែនជាទម្លាប់របស់ ហ៊ុន សែន ទេហើយក៏មិនមែនជាទម្លាប់របស់គណបក្សប្រជាជនដែរ»។សម្តេចតេជោ ហ៊ុន សែន ក៏បានសម្តែងការសោកស្តាយ ដែលក្រុមប្រឆាំងមួយចំនួនធ្លាប់នៅក្នុងប្រទេសកម្ពុជា ហើយមករស់នៅក្រៅប្រទេស តែងវាយប្រហារថា នរណាដែលមកចូលរួមជាមួយគណបក្សប្រជាជន គឺអាយ៉ងទាំងអស់ ឬយួនទាំងអស់។

ទន្ទឹមនឹងការបកស្រាយនេះ សម្តេចក៏ចង់ដឹងដែរចំពោះអ្វីដែលហៅថា គម្រោងបាតុកម្មប្រឆាំងសម្តេច ដែលក្រុមប្រឆាំងបានរៀបចំ។ សម្តេចតេជោ ចង់ឱ្យអ្នកដែលប្រកូកប្រកាសអំពីការរៀបចំគម្រោងបាតុកម្មនេះ ចេញមុខដឹកនាំធ្វើបាតុកម្មប្រឆាំងសម្តេចដោយផ្ទាល់ខ្លួនផងដែរ៕

 

អត្ថបទពេញនិយម

ពត៍មានថ្មីៗ