• ច័ន្ទ ២៩ មេសា ២០២៤ ១២:៥២ ល្ងាច

យានយន្តល្មើសចំនួន 255 គ្រឿងត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ 39 ខណៈករណីគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសកើតឡើង 12 លើកស្លាប់និងរបួស 23 នាក់

ភ្នំពេញ÷តាមរបាយការណ៍ពីនាយកដ្ឋាននគរបាលចរាចរណ៍និងសណ្ដាប់ធ្នាប់សាធារណៈស្តីពីការរឹតបន្តឹងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោកកាលពីថ្ងៃទី 11 ខែធ្នូឆ្នាំ 2022 នេះបានឲ្យដឹងថាចំនួនគោលដៅសរុប 127 គោលដៅមានយានយន្តចូលគោលដៅចំនួន 312 គ្រឿងម៉ូតូចំនួន 279 គ្រឿងក្នុងនោះរកឃើញយានយន្តល្មើសរុបចំនួន 255 គ្រឿងមានម៉ូតូចំនួន 232 គ្រឿងត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ39.អនក្រ.បកនៅទូទាំងប្រទេស។

ដោយឡែកក្នុងរយៈពេល 11 ថ្ងៃ(ថ្ងៃទី 1-11 ខែធ្នូ)ការរឹតបន្តឹងការអនុវត្តច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោកយានយន្តចូលគោលដៅមានចំនួន 15.085 គ្រឿងក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន3.046 គ្រឿងម៉ូតូមានចំនួន 2.707 គ្រឿងត្រូវបានថាពិន័យតាមអនុក្រឹត្យលេខ 39 អនក្រ.បកនៅទូទាំងប្រទេស។

របាយការណ៍ដដែលបានវាយតម្លៃរយៈពេល 11 ថ្ងៃនៃខែធ្នូនេះឃើញថាការអនុវត្តតាមអនុក្រឹត្យការផាកពិន័យយានយន្តល្មើសបានដំណើរការទៅយ៉ាងល្អប្រសើរទទួលបានការគាំទ្រពិសេសអ្នកប្រើប្រាស់ផ្លូវទាំងអស់បានចូលរួមគោរពច្បាប់ចរាចរណ៍យ៉ាងល្អប្រសើរ។

ជាមួយគ្នានេះយោងតាមទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេសចេញដោយនាយកដ្ឋាននគរបាលចរាចរណ៍និងសណ្ដាប់ធ្នាប់សាធារណៈនៃអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា÷គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេសនៅថ្ងៃទី 11 ខែធ្នូឆ្នាំ 2022 នេះបណ្ដាលឲ្យមនុស្សស្លាប់ចំនួន 4 នាក់(ស្រី1នាក់)របួសធ្ងន់ចំនួន 14 នាក់(ស្រី1នាក់)និងរបួសស្រាលចំនួន 5 នាក់(ស្រី1នាក់)។នាយកដ្ឋាននគរបាលចរាចរណ៍បានគូសបញ្ជាក់ថាគ្រោះថ្នាក់ដែលបង្កងឲ្យមានមនុស្សស្លាប់និងរបួសចំនួន 23នាក់កើតឡើងដោយសារការប៉ះទង្គិចគ្នាចំនួន 12 លើក៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ