• ច័ន្ទ ២៩ មេសា ២០២៤ ១១:០៦ ព្រឹក

បើកប្រតិបត្តិការបង្ក្រាបករណីជួញដូរគ្រឿងញៀនទ្រង់ទ្រាយធំមួយនៅខេត្តព្រះសីហនុរឹបអូសថ្នាំញៀនបានជិត 900 គីឡូក្រាម

ខេត្តព្រះសីហនុ÷នៅរសៀលថ្ងៃទី 11 ខែធ្នូឆ្នាំ 2022 នេះកម្លាំងកងរាជអាវុធហត្ថខេត្តព្រះសីហនុបានបើកប្រតិបត្តិការចុះបង្ក្រាបករណីជួញដូរគ្រឿងញៀនទ្រង់ទាយធំ1នៅចំណុចឃ្លាំងជួលមួយកន្លែងស្ថិតនៅក្រុមទី 9 ភូមិ2សង្កាត់លេខ 1 ក្រុងព្រះសីហនុរកឃើញថ្នាំញៀនចំនួន 34 បាវដែលមានទម្ងន់រហូតដល់ 884គីឡូក្រាម។ចាត់ទុកថាជាប្រតិបត្តិការស៊ើបអង្កេតស្រាវជ្រាវប្រកបដោយជំនាញបំផុត។លោកឧត្តមសេនីយ៍ត្រីហេងប៊ុនទីមេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះសីហនុបានប្រាប់ឲ្យដឹងថាប្រតិបត្តិការនៃការចុះបង្ក្រាបករណីជួញដូរគ្រឿងញៀននេះកម្លាំងកងរាជអាវុធហត្ថរបស់លោកក្រោមការបញ្ជាផ្ទាល់ពីនាយឧត្តមសេនីយ៍សៅសុខាអគ្គមេបញ្ជាការរងនិងជាបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេសនិងលោកគួចចំរើនអភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុក្រោមការសម្របសម្រួលនីតិវិធីពីលោកចន្ទដារិទ្ធព្រះរាជអាជ្ញារងអយ្យការអមសាលាដំបូងខេត្តព្រះសីហនុបានបើកការស្រាវរហូតឈានទៅដល់ការបង្ក្រាបករណីជួញដូរគ្រឿងញៀនរកឃើញគ្រឿងញៀនជិត 900 គីឡូក្រាម។បន្ថែមពីនេះលោកឧត្តមសេនីយ៍ត្រីហេងប៊ុនទីបានបញ្ជាក់ថាវត្ថុតាងត្រូវបានយកមករក្សាទុកនៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រះសីហនុដើម្បីបន្តនីតិវិធី។
ចំពោះជនសង្ស័យកម្លាំងមន្ទីរជំនាញបានពន្លាតដែនដីសមត្ថកិច្ចទៅតាមរាជធានី-ខេត្តដើម្បីស្វែងរកមុខសញ្ញាពាក់ព័ន្ធតាមជំនាញដោយប្រើពេលសហការជាមួយសមត្ថកិច្ចដែនដីពាក់ព័ន្ធ។គ្រឿងញៀនពិតជាបានបំផ្លាញអនាគតដល់ប្រជាពលរដ្ឋសូមសមត្ថកិច្ចបន្តបើកប្រតិបត្តិការបង្ក្រាបឲ្យខានតែបានដើម្បីលុបបំបាត់គ្រឿងញៀន៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ