• ច័ន្ទ ២៩ មេសា ២០២៤ ១០:៥៦ ព្រឹក

សិក្ខាសាលាស្តីពី"ការជំរុញការចូលរួមរបស់ក្រុមហ៊ុនបច្ចេកវិទ្យាក្នុងកិច្ចការពារកុមារលើប្រព័ន្ធអនឡាញ"

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២២ នៅសណ្ឋាគារសុខាភ្នំពេញលោកជុនវ៉ាតរដ្ឋលេខាធិការតំណាងដ៏ខ្ពង់ខ្ពស់លោកជាវ៉ាន់ដេតរដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍បានអញ្ជើញជាអធិបតីបើកសិក្ខាសាលាស្តីពី"ការជំរុញការចូលរួមរបស់ក្រុមហ៊ុនបច្ចេកវិទ្យាក្នុងកិច្ចការពារកុមារលើ

ប្រព័័ន្ធអនឡាញ"ដោយមានការអញ្ជើញចូលរួមពីលោក Benjamin Widfireតំណាងអង្គការយូនីសេហ្វព្រមទាំងតំណាងក្រសួងស្ថាប័នពាក់ព័ន្ធក្រុមហ៊ុនបច្ចេកវិទ្យាប្រតិបត្តិករទូរគមនាគមន៍ក្នុងស្រុកអង្គការអន្តរជាតិអង្គការក្រៅរដ្ឋាភិបាលអ្នកអនុវត្តន៍ច្បាប់សរុបប្រមាណ១៥០នាក់។

សិក្ខាសាលានេះរៀបចំឡើងដោយក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍សហការជាមួយអង្គការយូនីសេហ្វប្រចាំប្រទេសកម្ពុជាក្នុងគោលបំណងសំខាន់បីគឺ៖

១/រៀបចំនិងដាក់ចេញនូវសេចក្តីណែនាំដល់ក្រុមហ៊ុនបច្ចេកវិទ្យាក្នុងស្រុកស្តីពីកិច្ចការពារកុមារលើប្រព័ន្ធអនឡាញស្របតាមស្តង់ដារអន្តរជាតិដោយមានការគិតគូរអំពីសិទ្ធិសេរីភាពរបស់កុមារក្នុងការប្រើប្រាស់អ៊ីនធើណិតស្របពេលជាមួយនឹងការដាក់ចេញនូវវិធីសាស្ត្រការពារហានិភ័យដែលមានលើបណ្តាញអ៊ីនធើណិតចំពោះពួកគេ។

២/លើកកម្ពស់ការចូលរួមយ៉ាងសកម្មពីវិស័យបច្ចេកវិទ្យាព័ត៌មានគមនាគមន៍និងព័ត៌មាននិងវិស័យឯកជនក្នុងការទប់ស្កាត់និងឆ្លើយតបចំពោះការកេងប្រវ័ញ្ចនិងអំពើរំលោភបំពានកុមារតាមប្រព័ន្ធអនឡាញតាម

រយៈការរៀបចំការបណ្តុះបណ្តាលដល់ក្រុមហ៊ុនបច្ចេកវិទ្យាលើកិច្ចការពារកុមារវិធីសាស្ត្ររាយការណ៍ពីករណីគ្រោះថ្នាក់ដែលបានកើតឡើងនិងការអនុម័តគោលនយោបាយស្តីពីកិច្ចការពារកុមារសម្រាប់ក្រុមហ៊ុនបច្ចេកវិទ្យា។

៣/ត្រៀមរៀបចំវេទិកាបច្ចេកវិទ្យាអាស៊ានស្តីពីកិច្ចការពារកុមារលើប្រព័ន្ធអនឡាញដែលនឹងពិភាក្សាបន្ថែមទៀតពីបញ្ហាប្រឈមនិងឧត្តមានុវត្តន៍ក្នុងតំបន់លើបញ្ហានេះ៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ