• ច័ន្ទ ២៩ មេសា ២០២៤ ០៧:៤៥ ព្រឹក

នៅឆ្នាំ២០២២នេះ ពន្ធដារ ប្រមូលចំណូលពន្ធលើយានយន្ដគ្រប់ប្រភេទ បានជាង១០០លានដុល្លារ

ការប្រមូលចំណូលពន្ធ លើមធ្យោបាយដឹកជញ្ជូន និងយានជំនិះគ្រប់ប្រភេទ នៅក្នុងឆ្នាំ២០២២ ទទួលបានចំណូលជាង ១០០លានដុល្លារសហរដ្ឋអាមេរិក លើសនឹងផែនការ១២៣%។  នេះបើតាមការបញ្ជាក់របស់ ឯកឧត្តម គង់ វិបុល រដ្ឋមន្ដ្រីអមនាយករដ្ឋមន្ដ្រី និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ ក្នុងកម្មវិធីស្តីពី វឌ្ឍនភាពនៃប្រព័ន្ធគ្រប់គ្រងទិន្នន័យ សម្រាប់ផ្តល់សេវាតាម អនឡាញ (e-Tax Services) របស់អគ្គនាយកដ្ឋានពន្ធដារ។   ឯកឧត្តម គង់ វិបុល បានឲ្យដឹងថា ការប្រមូលចំណូលពន្ធ លើមធ្យោបាយដឹកជញ្ជូន និងយានជំនិះគ្រប់ប្រភេទ នៅក្នុងឆ្នាំ២០២២ បើប្រៀបធៀបនឹងឆ្នាំ២០២១ មានការកើនឡើង ហើយនៅក្នុងឆ្នាំនេះ យើងប្រមូលលើសផែនការ ១២៣ភាគរយ ប្រហែលជាង ១០០លានដុល្លារ។  ឯកឧត្តម គង់ វិបុល បានឲ្យដឹងតៀតថា ចំណូលពន្ធមធ្យោបាយនេះមានការកើនឡើង និងប្រមូលបានលើសផែនការ ដោយសារវិធានការប្រមូល តាមរយៈប្រព័ន្ធព័ត៌មានវិទ្យា ជាពិសេសអគ្គ នាយកដ្ឋាន បានបង្កើតនូវកម្មវិធី GDT Taxpayer App សម្រាប់បង់ពន្ធ។  ឯកឧត្តម បានបន្ថែមថា កម្មវិធី GDT Taxpayer App គឺសម្រួលដល់ម្ចាស់យានយន្ដ ដែលត្រូវបង់ពន្ធប្រចាំឆ្នាំ មិនចាំបាច់ទៅធនាគារ និងអង្គភាពពន្ធដារ ដើម្បីបង់ពន្ធនោះទេ គឺអាចបង់តាមរយៈពេល App នេះ និងមានការដឹកជញ្ជូនសាលកបត្រពន្ធ ដល់ផ្ទះតែម្តង។  

ឯកឧត្តមបញ្ជាក់ថា GDT Taxpayer App នេះ មានភាពងាយស្រួល ចំពោះអ្នកជាប់ពន្ធ ដូច្នេះគ្មានមូលហេតុណាមួយ ដែលអ្នកជាប់ពន្ធ លើមធ្យោបាយដឹកជញ្ជូន និងយានជំនិះគ្រប់ប្រភេទ ចង់គេចវេសនោះទេ លើកលែងតែអ្នកមិនបានដឹង ឬក៏ភ្លេច។ កម្មវិធី GDT Taxpayer App មានការកើនឡើងជាលំដាប់ ដោយសារតែមានកំណើនប្រើប្រាស់ នៃការបង់ពន្ធ តាមរយៈពេល App នេះ មានជាង៥០% បើធៀបនឹងឆ្នាំកន្លងទៅ។  បើតាមអគ្គនាយកដ្ឋានពន្ធដារ ចាប់ពីខែមករា ឆ្នាំ២០២៣ គឺមានការត្រួតពិនិត្យនៅតាមដងផ្លូវ គ្រប់រាជធា នី-ខេត្តទាំងអស់ ចំពោះអ្នកដែលមិនបានបង់ពន្ធ លើមធ្យោបាយធ្វើដំណើរ ខណៈការប្រមូលពន្ធ លើមធ្យោបាយដឹកជញ្ជូន និងយានជំនិះគ្រប់ប្រភេទ បានបញ្ចប់នៅចុងខែវិច្ឆិកា ឆ្នាំ២០២២នេះ៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ