• ច័ន្ទ ២៩ មេសា ២០២៤ ០៩:៣៣ ព្រឹក

រាជរដ្ឋាភិបាលចំណាយថវិកាសរុប ៤៥លានដុល្លារ ដើម្បីជួយដល់គ្រួសារងាយរងហានិភ័យ

រាជរដ្ឋាភិបាលចំណាយថវិកា នៃការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារងាយរងហានិភ័យ សរុប ជាទឹកប្រាក់ប្រមាណ ៤៥ លានដុល្លារ ក្នុងនោះការឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារងាយរងហានិភ័យ ក្នុង អំឡុងពេលមានសម្ពាធអតិផរណា មានចំនួន ៣១ លានដុល្លារ និងជូនគ្រួសារងាយរងហានិភ័យ ដែល រង ផលប៉ះពាល់ធ្ងន់ធ្ងរពីគ្រោះទឹកជំនន់ ប្រមាណជិត ១៥ លានដុល្លារ។ឯកឧត្តមបណ្ឌិត ចន ណារិទ្ធ អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជា អគ្គលេខាធិការ ក្រុម ប្រឹក្សា ជាតិ គាំ ពារសង្គម លើកឡើងនៅក្នុងសន្និសីទសារព័ត៌មាន ស្តីពីយន្តការ និងនីតិវិធី នៃការអនុវត្ត កម្ម វិធី ឧបត្ថម្ភ សាច់ប្រាក់ជូនគ្រួសារងាយរងហានិភ័យ ក្នុងអំឡុងពេលមានសម្ពាធអតិផរណា និងគ្រួសារ ងាយ រង ហានិភ័យ ដែលរងផលប៉ះពាល់ធ្ងន់ធ្ងរពីគ្រោះទឹកជំនន់, នៅថ្ងៃទី ១០ ខែ ធ្នូ ឆ្នាំ ២០២២ នេះថា តាម ការកំណត់សត្តសញ្ញាណ ឃើញថា គ្រួសារងាយរងហានិភ័យទាំងពីរប្រភេទ សរុបមានចំនួនជិត ៣៦ ម៉ឺនគ្រួសារ ក្នុងនោះចំពោះការបើកផ្តល់សាច់ប្រាក់ជូនគ្រួសារងាយរងហានិភ័យនេះ ក្នុងអំឡុងពេល មាន សម្ពាធ អតិផរណា មានចំនួនជិត ១០ ម៉ឺនគ្រួសារ ដោយបានបើកផ្តល់សាច់ប្រាក់ចំនួន ៣ លើក ចាប់ ផ្តើម លើក ទី១ ចាប់ពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ ២០២២, លើកទី២ នៅថ្ងៃទី ១០ ខែ មេសា ឆ្នាំ ២០២៣ និងលើក ទី៣ នៅថ្ងៃទី ១០ ខែកក្កដា ឆ្នាំ ២០២៣ សរុបទឹកប្រាក់ប្រមាណ ៣១ លានដុល្លារអាមេរិក ។ ចំណែក កម្ម វិធី ជំនួយសង្គមជាសាច់ប្រាក់ ជូនគ្រួសារងាយរងហានិភ័យ ដែលរងផល ប៉ះពាល់ ធ្ងន់ធ្ងរ ពី គ្រោះ ទឹក ជំនន់ មានគ្រួសារប្រមាណជាង ២០ ម៉ឺនគ្រួសារ នៅក្នុងតំបន់ភូមិសាស្ត្ររាជធានី-ខេត្ត ចំនួន ១៦ គោល ដៅ សរុប ថវិកា ប្រមាណជិត ១៥ លានដុល្លារ ក្នុងនោះ ចំពោះការកំណត់គោលដៅ អត្តសញ្ញាណ គ្រួសារ ងាយ រង ហានិភ័យនេះ នឹងអាចមានជាបន្តទៀត។ឯកឧត្តម សំហេង បុរស រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីត យុទ្ធជន និងយុវនីតិសម្បទា លើកឡើងថា ពាក់ព័ន្ធការដោះស្រាយបញ្ហជូនប្រជាពលរដ្ឋក្រីក្រនេះ រាជ រដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ នាយករដ្ឋមន្រ្តី បាន គិតគូរ យ៉ាង ខ្លាំង ដើម្បីជួយដល់ប្រជាពលរដ្ឋ, ជាក់ស្តែងមកដល់ពេលនេះ ចំនួនអ្នកក្រីក្រឡើងដល់ ៧០ ម៉ឺនគ្រួសារ ស្មើ ជិត ៣ លាននាក់ ក្នុងនោះនៅក្នុងអត្រាជិត ៣ លាននាក់នេះ មានទាំងកុមារ ចាស់ជរា និងជន ពិការ ភាព ជា ដើម គិតជាមធ្យមក្នុងមួយខែៗ ទទួលបានថវិការប្រមាណ ៤០ ដុល្លារ មកដល់ពេលនេះ រាជ រដ្ឋាភិបាល បានផ្តល់បានចំនួន ២៩ ខែហើយ បើគិតក្នុងរយៈពេល ២៩ខែនេះ ក្នុងមួយគ្រួសារៗ ទទួល បាន ជាង ១ពាន់ដុល្លារ ក្នុងនោះបើតាមការវាយតម្លៃជាមួយដៃគូរអភិឌ្ឍន៍នានា ឃើញថា ថវិកា ដែល ពួក គាត់ ទទួល បាន គឺយកប្រើប្រាស់ក្នុងជីវភាពរស់សមរម្យ ហើយគិតមកដល់ពេលនេះ រាជរដ្ឋាភិបាល ចំណាយ ថវិកា ជិត ១ពាន់លានដុល្លារ ដើម្បីដោះស្រាយជូនប្រជាពលរដ្ឋយើង។

 

 

អត្ថបទពេញនិយម

ពត៍មានថ្មីៗ