• ច័ន្ទ ២៩ មេសា ២០២៤ ១៤:៥៦ ល្ងាច

គិតចាប់ពីថ្ងៃទី 11 ដល់ថ្ងៃទី 20 ខែធ្នូនេះសាំងនឹងត្រូវធ្លាក់ចុះត្រឹម 4.100 រៀលនិងម៉ាស៊ូតនឹងត្រូវធ្លាក់ចុះ4.450 រៀលក្នុងមួយលីត្រ

ភ្នំពេញ÷តាមសេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្មនៅព្រឹកថ្ងៃអាទិត្យទី 11 ខែធ្នូឆ្នាំ 2022 នេះបានចេញសេចក្តីជូនដំណឹងប្រកាសពីតម្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយនានានៅកម្ពុជាគិតចាប់ពីថ្ងៃទី 11 ដល់ថ្ងៃទី 20ខែធ្នូឆ្នាំ 2022 នេះនឹងបន្តធ្លាក់ចុះសាំង 100 រៀលនិងប្រេងម៉ាស៊ូតធ្លាក់ចុះ 200 រៀល។ដូច្នេះត្រូវលក់សាំងធម្មតាតម្លៃ 4.100 រៀលនិងម៉ាស៊ូត្រូវលក់ 4450 រៀលក្នុងមួយលីត្រ។

ជាក់ស្ដែងនៅក្នុងសេចក្តីជូនដំណឹងរបស់ក្រសួងបានបញ្ជាក់បន្ថែមថាផ្អែកតាមតម្លៃមធ្យមប្រេងឥន្ធនៈលើទីផ្សារអន្តរជាតិថ្លៃលក់លក់រាយប្រេងឥន្ទនៈចាប់ពីថ្ងៃទី 11 ដល់ថ្ងៃទី 20ខែធ្នូឆ្នាំ 2022 នឹងត្រូវលក់ 4,368 រៀលក្នុងមួយលីត្រសម្រាប់ប្រេងសាំងធម្មតាEA92 និង 4.718 រៀលក្នុងមួយលីត្រសម្រាប់ប្រេងម៉ាស៊ូតDO50ppm។សូមជម្រាបថាពាក់ព័ន្ធនឹងបញ្ហាប្រេងឡើងថ្លៃខាងលើនេះដើម្បីជួយសម្រួលដល់ជីវភាពរបស់ប្រជាជននិងដោយមានការរួមចំណែកពីក្រុមហ៊ុនចែកចាយប្រេងឥន្ធនៈនៅកម្ពុជាប្រមុខរដ្ឋាភិបាលកម្ពុជាសម្ដេចតេជោហ៊ុនសែននៅតែនៅតែបន្តនិងសម្រេចបញ្ចុះតម្លៃលក់រាយប្រេងឥន្ធនៈនៅកម្ពុជាចំនួន 4 សេនដុល្លារដដែលនៅក្នុងមួយលីត្រផងដែរ។

ដូច្នេះថ្លៃលក់រាយនៅកម្ពុជាក្នុងរយៈពេលដូចគ្នាខាងលើសម្រាប់ប្រេងសាំងធម្មតាដែលនឹងត្រូវដាក់លក់រាយនៅកម្ពុជាក្នុងតម្លៃ 4.100 រៀលដដែលក្នុងមួយលីត្រនិងប្រេងម៉ាស៊ូត 4.450 រៀលក្នុងមួយលីត្រសម្រាប់ប្រេងម៉ាស៊ូតDO50 ppm៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ