• ច័ន្ទ ២៩ មេសា ២០២៤ ០២:២១ ព្រឹក

ឆ្នេរចំនួន 11 ជាប់ជ័យលាភីជាឆ្នេរខ្សាច់កម្សាន្តស្អាត ប្រចាំឆ្នាំ 2022

ខេត្តព្រះសីហនុ÷នៅព្រលប់ថ្ងៃទី 8 ខែធ្នូឆ្នាំ 2022 ក្រសួងទេសចរណ៍បានបង្ហោះឲ្យដឹងថាចលនាប្រឡងប្រណាំងឆ្នេរខ្សាច់កម្សាន្តស្អាតលើកទី 3 ឆ្នាំ 2022 បានវាយតម្លៃនិងផ្ដល់ជ័យលាភីដល់ឆ្នេរខ្សាច់កម្សាន្តចំនួន 11 ឆ្នេរក្នុងនោះមានកម្រិតល្អណាស់ 6 ឆ្នេរនិងកម្រិតមធ្យម 5 ឆ្នេរក្នុងចំណោមឆ្នេរបេក្ខភាពចំនួន 27 ឆ្នេរនៅក្នុងតំបន់ឆ្នេរសមុទ្រកម្ពុជា។
ក្រសួងទេសចរណ៍បន្តថាការប្រគល់ការប្រគល់ជ័យលាភីនេះត្រូវបានធ្វើឡើងក្នុងសិក្ខាសាលាស្ដីពីការពង្រឹងគុណភាពសេវាកម្មទេសចរណ៍ឆ្ពោះទៅការអបអរសាទរសាទរពិធីបុណ្យសមុទ្រលើកទី 9 ជុំទី 3 អមជាមួយពិធីចែកបណ្ណសរសើរនិងលិខិតសរសើរដល់ប្រតិបត្តិករទេសចរណ៍ខេត្តគោលដៅតំបន់ឆ្នេរនាព្រឹកថ្ងៃទី 8 ខែធ្នូឆ្នាំ 2022ដែលបានធ្វើឡើងនាព្រឹកថ្ងៃទី 8 ខែធ្នូឆ្នាំ 2022 ក្រោមអធិបតីភាពលោកទិតចន្ថារដ្ឋលេខាធិការក្រសួងទេសចរណ៍តំណាងលោករដ្ឋមន្ត្រីថោងខុននៅសណ្ឋាគារសុខាប៊ិច។

យោងតាមរបាយការណ៍របស់លោកមុំបូវីលលេខាធិការក្រុមការងារទទួលបន្ទុកតាមដាននិងវាយតម្លៃឆ្នេរកម្សាន្តនៃអគ្គលេខាធិការដ្ឋានគណៈកម្មការជាតិគ្រប់គ្រងនិងអភិវឌ្ឍន៍ឆ្នេរសមុទ្រកម្ពុជា(គ.អ.ឆ.ក)បានឲ្យដឹងថាបន្ទាប់ពីការដាក់ចេញនូវចលនាប្រឡងប្រណាំងឆ្នេរខ្សាច់កម្សាន្តស្អាតលើកទី 3 ឆ្នាំ 2022 ក្រុមការងារទទួលបន្ទុកតាមដាននិងវាយតម្លៃនៃខ្សាច់កម្សាន្តបានចុះត្រួតពិនិត្យនិងវាយតម្លៃឆ្នេរបេក្ខភាពចំនួន 27 នៅតាមបណ្ដាខេត្តតំបន់ឆ្នេរសមុទ្រកម្ពុជាក្នុងនោះនៅខេត្តកែបមានចំនួន 6 ឆ្នេរខេត្តកោះកុងចំនួន 5 ឆ្នេរនិងខេត្តព្រះសីហនុចំនួន 16 ឆ្នេរ។

ក្រសួងទេសចរណ៍បានបញ្ជាក់ថាជាលទ្ធផលឆ្នេរខ្សាច់កម្សាន្តដែលទទួលបានចំណាត់ថ្នាក់ជាឆ្នេរស្អាត"កម្រិតល្អណាស់"មានចំនួន 6 ឆ្នេររួមមាន÷
*ខេត្តកែបមាន2ឆ្នេរ÷ឆ្នេរកែបនិងឆ្នេរកោះទន្សាយ
*ខេត្តព្រះសីហនុមាន4ឆ្នេរ÷ឆ្នេរសុខា,ឆ្នេរអូរឈើទាល,ឆ្នេរអូត្រេះនិងឆ្នេរឋានសួគ៌
ឆ្នេរខ្សាច់កម្សាន្តដែលទទួលបានចំណាត់ថ្នាក់ជាឆ្នេរស្អាត"កម្រិតមធ្យម"មានចំនួន 5 ឆ្នេររួមមាន÷
*ខេត្តកោះកុងមាន1ឆ្នេរ÷ឆ្នេរកោងកាង
*ខេត្តព្រះសីហនុមាន 4 ឆ្នេរ÷ឆ្នេរឯករាជ្យ,ឆ្នេរសុខសាន្ត(គ្រប់គ្រងដោយសហគមន៍)ឆ្នេរកោះរ៉ុង,និងឆ្នេរប្រាសាទ
លោកមុំវីលបានបញ្ជាក់ទៀតថាសម្រាប់ឆ្នេរខ្សាច់កម្សាន្តណាដែលមិនទាន់បានចំណាត់ថ្នាក់ក្រុមការងារទទួលបន្ទុកត្រូវរៀបចំផែនការនិងមានចំណាត់ការកែលម្អជាបន្ទាន់ហើយត្រូវវាយតម្លៃឡើងវិញនាពេល3ខែបន្ទាប់។
ចំពោះឆ្នេរដែលពុំទទួលបានចំណាត់ថ្នាក់រួមមាន÷
*ខេត្តកោះកុងមាន÷ឆ្នេរនេសាទ,ឆ្នេរអាវស៊ីវវង់,ឆ្នេរពយស្ងាយនិងឆ្នេរប៉ាក់ខ្លង
*ខេត្តកែបមាន÷ឆ្នេរអង្កោល,ឆ្នេរដើមបើស,ឆ្នេរកំពង់សារាយនិងឆ្នេរកោងកាង
*ខេត្តព្រះសីហនុមាន÷ឆ្នេរជំទាវម៉ៅ,ឆ្នេរព្រែកត្រែង,ឆ្នេរដូង,ឆ្នេររ៉ុងសន្លឹម,ឆ្នេរកោះតូចឆ្នេរលំហែឆ្នេរ 23 និងឆ្នេរខ្សាច់ស៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ