• ច័ន្ទ ២៩ មេសា ២០២៤ ០៦:១០ ព្រឹក

ក្រសួងទេសចរណ៍ត្រៀមរៀបចំធ្វើជាម្ចាស់ផ្ទះវេទិកាទេសចរណ៍មេគង្គឆ្នាំ 2023 (MEKONG TOURISM FORUM)នៅខេត្តព្រះសីហនុ

ខេត្តព្រះសីហនុ÷នៅថ្ងៃទី 8 ខែធ្នូឆ្នាំ 2022 លោកថោងរដ្ឋសក្តិអគ្គនាយកអភិវឌ្ឍន៍ទេសចរណ៍និងសហប្រតិបត្តិការអន្តរជាតិបានដឹកនាំក្រុមការងារបច្ចេកទេសជួបពិភាក្សាជាមួយលោកមីនកុម្ភៈអភិបាលរងនៃគណៈអភិបាលអភិបាលខេត្តព្រះសីហនុដោយមានការចូលរួមពីលោកសៀងនាគអគ្គនាយករងអភិវឌ្ឍន៍ទេសចរណ៍និងសហប្រតិបត្តិការអន្តរជាតិលោកកាន់ភារៈអគ្គនាយកក្រុមហ៊ុនខ្មែរដាយគ្រុបតំណាងសណ្ឋាគារព្រីនថាម៍និងសណ្ឋាគារពាក់ព័ន្ធនានាដើម្បីប្រជុំពិភាក្សានិងផ្ដល់យោបល់លើការ ត្រៀមរៀបចំវេទិកាទេសចរណ៍មេគង្គឆ្នាំ2023នៅខេត្តព្រះសីហនុក្រោមប្រធានបទ"ការគិតគូរឡើងវិញពីភាពធន់និងប្រព័ន្ធ digital ក្នុងវិស័យទេសចរណ៍"(Rethinking for Resilience and Digitalization)ចាប់ពីថ្ងៃទី 24 ដល់ 28 ខែមេសាឆ្នាំ 2023។លោកថោងរដ្ឋសក្តិអគ្គនាយកអភិវឌ្ឍន៍ទេសចរណ៍និងសហប្រតិបត្តិការអន្តរជាតិបានថ្លែងថាការរៀបចំវេទិកាទេសចរណ៍មេគង្គឆ្នាំ 2023 ធ្វើឡើងក្នុងគោលបំណងដើម្បីចូលរួមចំណែកក្នុងការស្ដារឡើងវិញវិស័យទេសចរណ៍និងជំរុញផ្សព្វផ្សាយគោលដៅទេសចរណ៍របស់ប្រទេសមហាអនុតំបន់(Great Mekong Sub-region)ឲ្យកាន់តែផុលផុសបន្ថែមទៀត។ដោយឡែកសម្រាប់កម្ពុជានិងយកវេទិកានេះដើម្បីជំរុញផ្សព្វផ្សាយសម្រាប់យុទ្ធនាការទស្សនាកម្ពុជា។ឆ្នាំ 2023(Visit Cambodia Yea 2023)និងការធ្វើជាម្ចាស់ផ្ទះនៃប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី 32 និងអាស៊ានប៉ារ៉ាហ្គេមលើកទី 12ឆ្នាំ 2023 (32th SEA Games and 12th Para Games2023)ផងដែរ។

លោកមាន កុម្ភៈអភិបាលរងនៃគណៈអភិបាលខេត្តព្រះសីហនុបានថ្លែងអំណរគុណដល់ក្រសួងទេសចរណ៍ដែលតែងតែយកចិត្តទុកដាក់លើការអភិវឌ្ឍន៍វិស័យទេសចរណ៍ខេត្តព្រះសីហនុការអភិវឌ្ឍផលិតផលទេសចរណ៍ថ្មីៗការរៀបចំគោលដៅទស្សនានិងការរៀបចំព្រឹត្តិការណ៍សំខាន់ៗនានាដែលចាប់ពីថ្ងៃទី 9 ដល់ 14 ខែធ្នូឆ្នាំ 2023 នេះខេត្តព្រះសីហនុនិងរៀបចំព្រឹត្តិការណ៍បុណ្យសមុទ្រជុំទី 3 លើកទី 9 និងការរៀបចំមហាសន្និបាតក្លឹបឆ្នេរសមុទ្រស្អាតជាងគេលើពិភពលោកផងដែរ។ឯកឧត្តមបានបន្តថាខេត្តព្រះសីហនុមានកិត្តិយសធ្វើជាម្ចាស់ផ្ទះ។ធ្វើជាម្ចាស់ផ្ទះវេទិកាទេសចរណ៍មេគង្គឆ្នាំ 2023ដែលនឹងទទួលភ្ញៀវជាតិនិងអន្តរជាតិដោយផ្ទាល់ប្រមាណ 200 រូបហើយរដ្ឋបាលខេត្តព្រះសីហនុបានត្រៀមខ្លួនជាស្រេចគ្រប់រូបភាពដើម្បីជ្រោមជ្រែងកម្មវិធីខាងលើឲ្យប្រព្រឹត្តទៅដោយរលូននិងទទួលបានផ្លែផ្កា។ ឆ្លងតាមកិច្ចពិភាក្សាអង្គប្រជុំទទួលបានលទ្ធផលដូចខាងក្រោម÷

1.បានពិនិត្យរបៀបវារៈកម្មវិធីនិងការត្រៀមរៀបចំពិធីការទទួលស្វាគមន៍ភ្ញៀវជាតិនិងអន្តរជាតិដែលភ្ញៀវអន្តរជាតិនឹងមកដល់ខេត្តព្រះសីហនុនៅថ្ងៃទី 24 ខែមេសាឆ្នាំ 2023 និងត្រឡប់វិញនៅថ្ងៃទី 28 ខែមេសាឆ្នាំ 2023 និងការត្រៀមរៀបចំការដឹកជញ្ជូនហូបចុកស្នាក់នៅនិងការពារសុវត្ថិភាពរបស់ភ្ញៀវ។

2.សម្រេចជ្រើសរើសទីតាំងស្ថាគារព្រីនថាម៍ដើម្បីរៀបចំព្រឹត្តិការណ៍ខាងលើដោយមានកិច្ចប្រជុំក្រុមការងារទេសចរណ៍មហាអនុតំបន់មេគង្គលើកទី 51 (51st GMS TWG)និងកិច្ចប្រជុំក្រុមប្រឹក្សាភិបាលការិយាល័យសម្របសម្រួលទេសចរណ៍មេគង្គ(MTCO Board Meeting)នៅថ្ងៃទី 25 ខែមេសាឆ្នាំ 2023វេទិកាទេសចរណ៍ឆ្នាំ 2023(Mekong Tourism Forum2023) នៅថ្ងៃទី 26 ខែមេសាឆ្នាំ 2023 កម្មវិធីទទួលអាហារស្វាគមន៍និងរៀបចំពិធីវិធីលៀងសាយភោជន៍។អង្គប្រជុំក៏បានពិនិត្យលទ្ធភាពដើម្បីជ្រើសរើសសណ្ឋាគារXihuនិងសណ្ឋាគារJign Bieដើម្បីជាសណ្ឋាគារដៃគូសម្រាប់ទទួលការស្នាក់នៅរបស់ភ្ញៀវជាតិនិងអន្តរជាតិផងដែរ។

3.អង្គប្រជុំបានពិនិត្យលទ្ធភាពក្នុងការជំរុញការចលនាទេសចរណ៍ក្នុងស្រុកតាមរយៈការរៀបចំកញ្ចប់ទស្សនកិច្ច(Post-Tour)ជួនភ្ញៀវជាតិនិងអន្តរជាតិដោយផ្តោតសំខាន់លើកញ្ចប់ទស្សនកិច្ចដើម្បីទស្សនាតំបន់សក្តានុពលទេសចរណ៍នានារបស់ខេត្តព្រះសីហនុនៅលើគោកនិងបានពិភាក្សាជាមួយក្រុមហ៊ុនខ្មែរដាយគ្រុប(kmer Dive Group)ដើម្បីជំរុញទេសចរណ៍បាតសមុទ្រសំដៅលើការផ្សព្វផ្សាយសក្តានុពលបាតសមុទ្រកម្ពុជានិងការអភិរក្សធនធានបាតសមុទ្រផងដែរ។

4.អង្គប្រជុំបានឯកភាពដើម្បីជំរុញការផ្សព្វផ្សាយទាំងផ្ទាល់និងតាមប្រព័ន្ធ digital ឲ្យបានកាន់តែផុលផុសបន្ថែមទៀតដោយក្នុងនោះរដ្ឋបាលខេត្តព្រះសីហនុបានឯកភាពដើម្បីឲ្យក្រុមការងារចងបដាផ្សព្វផ្សាយអំពីកម្មវិធីនិងសក្តានុពលទេសចរណ៍នានានៅតាមគោលដៅសំខាន់ជុំវិញខេត្តផងដែរ៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ