• ច័ន្ទ ២៩ មេសា ២០២៤ ១៣:៥២ ល្ងាច

ចាប់ចិនតៃវ៉ាន់ម្នាក់បញ្ជូនទៅតុលាការបម្រុងនាំថ្នាំញៀនជាង 2 គីឡូក្រាមឡើងយន្តហោះពីកម្ពុជាទៅទីក្រុងតៃប៉ិ

ភ្នំពេញ៖សមត្ថកិច្ចនគរបាលការិយាល័យទី 10 នៃមន្ទីរប្រឆាំងគ្រឿងញៀនកាលពីថ្ងៃទី 6 ខែធ្នូឆ្នាំ 2022 បានបញ្ជូនជនជាតិតៃវ៉ាន់ម្នាក់ ទៅសាលាដំបូងរាជធានីភ្នំពេញដោយជាប់ពាក់ព័ន្ធករណីជួញដូរ និងដឹកជញ្ជូននូវសារធាតុញៀនដោយខុសច្បាប់។ ជនសង្ស័យឈ្មោះYANG CHIN CHUNG ភេទប្រុស អាយុ 46 ឆ្នាំ ជនជាតិតៃវ៉ាន់ កាន់លិខិតឆ្លងដែន 36 06 72 244។

ដោយអនុវត្តតាមបទបញ្ជាពី នាយឧត្តមនីយ៍ នេត្រ សាវឿន អគ្គស្នងការនគរបាលជាតិ នាយឧត្តមសេនីយ៍មាត់ជីតូ អគ្គស្នងការរងទទួលផែនផែនការងារ ប្រយុទ្ធប្រឆាំងបទល្មើសគ្រឿងញៀន ក្រោមការដឹកនាំផ្ទាល់ពី លោកឧត្តមសេនីយ៍ទោ ឃើញ ឃឹង សារ៉ាត់នាយកមន្ទីរប្រឆាំងគ្រឿងញៀនកាលពីថ្ងៃទី 3 ខែធ្នូឆ្នាំ 2022 កម្លាំងសមត្ថកិច្ចនគរបាលជំនាញ(ក10)ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ សារីបុត្រ សត្យា និងលោកឧត្តមសេនីយ៍ត្រី យឹម សែន ឧត្តមនាយករងមន្ទីរ បានចុះទៅសហការជាមួយសមត្ថកិច្ចគយប្រចាំនៅព្រលានយន្តហោះភ្នំពេញ(ច្រកអ្នកដំណើរចេញ)ត្រួតពិនិត្យ និងឆែកឆេរ អ្នកដំណើរមិនប្រក្រតី។

ក្នុងនោះក៏បានរកឃើញ ជនជាតិចិនតៃវ៉ាន់ម្នាក់ ពាក់ព័ន្ធករណីដឹកជញ្ជូនសាធាតុញៀន ដោយខុសច្បាប់ ពីកម្ពុជាមានគោលដៅច្បាស់លាស់ទៅក្រុងតៃប៉ិកោះ(តៃវ៉ាន់)តាមច្រកព្រលានយន្តហោះអន្តរជាតិភ្នំពេញ ដោយមានលាក់ទុកសារធាតុញៀនប្រភេទ"ហេរ៉ូអ៊ីនចំនួន 8 ដុំទម្ងន់ 2799.79 ក្រាមស្មើជិត 3 គីឡូក្រាម ដែលជនសង្ស័យបានរុំលាក់ទុក បិទជាប់នឹងដងខ្លួន ក្នុងទិសដៅ ដឹកជញ្ជូនសារធាតុញៀនចេញពីប្រទេសកម្ពុជាទៅកាន់ទីក្រុងតៃប៉ិ(កតៃវ៉ាន់)តាមរយៈជើងហោះហើរក្រុមហ៊ុន(EVAAIR) BRO266/03DEC។ បច្ចុប្បន្ន ជនសង្ស័យត្រូវបានបញ្ជូនខ្លួន ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ហើយកំពុងស្ថិតក្នុងដំណាក់កាល តំណាងអយ្យការបើកការស៊ើបសួរ៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ