• ច័ន្ទ ២៩ មេសា ២០២៤ ០៥:៤១ ព្រឹក

សម្ដេចតេជោហ៊ុនសែននឹងអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីចុះហត្ថលេខារវាងរាជរដ្ឋាភិបាលកម្ពុជានិងរដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េនៅវិមានសន្តិភាព

ភ្នំពេញ÷សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានឹងអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីចុះហត្ថលេខារវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជានិងរដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េនៅថ្ងៃទី 9 ខែធ្នូឆ្នាំ 2022 នៅវិមានសន្តិភាព។នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិកម្ពុជា។

សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានឹងអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីចុះហត្ថលេខារវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជានិងរដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េនៅថ្ងៃទី 9 ខែធ្នូឆ្នាំ 2022 នៅវិមានសន្តិភាពដែលក្នុងឱកាសនោះ÷
1.លោកប្រាក់សុខុនឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីការបរទេសនិងសហប្រតិបត្តិការអន្តរជាតិកម្ពុជានិងលោកប៉ាក់ហ៉ីងឃ្លៀង(PARK Heung-Kyeong)ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េប្រចាំកម្ពុជានឹងចុះហត្ថលេខាលើកិច្ចសម្របសម្រួលក្របខ័ណ្ឌស្ដីពីការផ្ដល់ឥណទានសម្បទាននៃមូលនិធិសហប្រតិបត្តិការអភិវឌ្ឍន៍សេដ្ឋកិច្ចសម្រាប់ឆ្នាំ 2022-2026 ដែលមានទំហំទឹកប្រាក់ចំនួន 1500 លានដុល្លារអាមេរិក។
2.ក្នុងពេលជាមួយគ្នានោះដែរលោកអគ្គបណ្ឌិតសភាចារ្យអូនព័ន្ធមុនីរ័ត្នឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងលោកស្រីMinnie CHEYប្រធានមូលនិធិសម្រាប់កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍នៃសេដ្ឋកិច្ចនៃធនាគារនីហរ័ណអាហរ័នកូរ៉េប្រចាំកម្ពុជាក៏នឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងឥណទានសម្រាប់គម្រោងចំនួន 2 ដូចខាងក្រោម÷
គម្រោងពង្រឹងសមត្ថភាពប្រព័ន្ធបណ្ដាញបញ្ជូនអគ្គិសនីនៅខេត្តព្រះសីហនុដែលមានទឹកប្រាក់ចំនួន70000000ដុល្លារអាមេរិកនិងគម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជាសាធារណរដ្ឋកូរ៉េ(ផ្សារចាស់-ជ្រោយចង្វារ,ជ្រោយចង្វារ-អរិយក្សត្រ)ដែលមានទឹកប្រាក់ចំនួន245909000ដុល្លារអាមេរិក។ឥណទានសម្បទានដែលផ្ដល់ដោយរដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េនាពេលនេះនឹងចូលរួមចំណែកដ៏សំខាន់ដល់កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការពន្លឿនការអភិវឌ្ឍសេដ្ឋកិច្ចព្រមទាំងពង្រឹងបន្ថែមនូវទំនាក់ទំនងល្អដែលមានស្រាប់រវាងប្រជាជាតិទាំងពីរ៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ