• ច័ន្ទ ២៩ មេសា ២០២៤ ១៣:១៥ ល្ងាច

សប្តាហ៍ចុងខែវិច្ឆិកានិងដើមខែធ្នូកម្ពុជាទទួលបានភ្ញៀវទេសចរជាង 55 ម៉ឺននាក់

ភ្នំពេញ÷តាមការបញ្ជាក់ពីរបាយការណ៍របស់ក្រសួងទេសចរណ៍នៅព្រឹកថ្ងៃពុធទី 7 ខែធ្នូឆ្នាំ 2022 នេះបានឲ្យដឹងថាចាប់ពីថ្ងៃទី 28 ខែវិច្ឆិកាដល់ថ្ងៃទី 4 ខែធ្នូ 2022 នៅទូទាំងប្រទេសទទួលបានភ្ញៀវសរុប554,062នាក់ក្នុងនោះភ្ញៀវជាតិ515,409នាក់និងភ្ញៀវបរទេសផ្ទៃក្នុង38,653នាក់។តួលេខនេះមានកំណើន49,98%ធៀបនឹងសប្តាហ៍កន្លងមក។
ក្រសួងទេសចរបានឲ្យដឹងទៀតថាគោលដៅទេសចរណ៍សំខាន់ៗរួមមាន÷
*ខេត្តកំពង់ឆ្នាំង 209,680នាក់
*ខេត្តព្រះសីហនុ 146,439នាក់
*ខេត្តសៀមរាប45,556នាក់
*រាជធានីភ្នំពេញ29,087នាក់
*ខេត្តកំពត22,242នាក់
*ខេត្តបាត់ដំបង15,315នាក់
*ខេត្តកែប15,183នាក់
*ខេត្តកំពង់ចាម11,513នាក់
នាសប្តាហ៍កន្លងមករដ្ឋបាលខេត្តកំពង់ឆ្នាំងបានរៀបចំពិធីបុណ្យអុំទូកបណ្ដែតប្រទីបតាំងពិព័ណ៍និងបាញ់កាំជ្រួចកាលពីថ្ងៃទី 2-3 ខែធ្នូឆ្នាំ 2022 ដោយមានទាក់ទាញភ្ញៀវទេសចរនិងប្រជាពលរដ្ឋប្រមាណ 20 ម៉ឺននាក់ឲ្យមកកម្សាន្តផងដែរខណៈដែលខេត្តព្រះសីហនុនៅតែបន្តទទួលបានភ្ញៀវទេសចរណ៍ច្រើនជាង 14 ម៉ឺននាក់នាសប្តាហ៍កន្លងមក។

ដោយឡែកក្រសួងទេសចរណ៍សហការជាមួយគណៈកម្មការជាតិអូឡាំពិកកម្ពុជាអាជ្ញាធរជាតិអប្សរានិងរដ្ឋបាលខេត្តសៀមរាបបានរៀបចំកម្មវិធីរត់ប្រណាំងពាក់កណ្ដាលម៉ារ៉ាតុងអន្តរជាតិអង្គរ(Angkor International Half Marathon)លើកទី 27 កាលពីថ្ងៃទី 4 ខែធ្នូឆ្នាំ 2022 ដោយមានអ្នកចូលរួមជិត 8 ពាន់នាក់ក្នុងនោះអ្នករត់ប្រណាំងអន្តរជាតិមានជិត 2000 នាក់មកពី 69 ប្រទេស។

ទន្ទឹមទាំងនេះក្រសួងទេសចរណ៍សហការជាមួយរដ្ឋបាលខេត្តព្រះសីហនុនិងក្រសួងស្ថាប័នពាក់ព័ន្ធបានកំពុងត្រៀមរៀបចំពិធីបុណ្យសមុទ្រចាប់ពីថ្ងៃទី 9ដល់-11 ខែធ្នូអមជាមួយមហាសន្និបាតក្លិបឆ្នេរសមុទ្រដែលស្អាតបំផុតលើសកលលោកចាប់ពីថ្ងទី9-14 ខែធ្នូឆ្នាំ 2022។គួរជម្រាបថាក្នុងរយៈពេល 11 ខែឆ្នាំ 2022 កម្ពុជាទទួលបានភ្ញៀវទេសចរផ្ទៃក្នុងជាង 10 លាននាក់ហើយដែលបានដើរកម្សាន្តក្នុងទូទាំងប្រទេស។តាមការប៉ាន់ស្មានអាចមានភ្ញៀវទេសចរផ្ទៃក្នុងជិត11លាននាក់នៅក្នុងឆ្នាំ 2022 នេះ៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ