• ច័ន្ទ ២៩ មេសា ២០២៤ ១៣:២០ ល្ងាច

ច្បាប់ថ្មីនិងដាក់ជាកាតព្វកិច្ច"អ្នកបើកបរយានយន្តទាំងឡាយត្រូវមានការបញ្ជាក់ពីសុខភាពថាគ្មានសារធាតុញៀនគ្រឿងញៀន

ខេត្តកំពង់ស្ពឺ÷លោកវ៉ីសំណាងអភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺនៅរសៀលថ្ងៃពុធទី 7 ខែធ្នូឆ្នាំ 2022 នេះបានថ្លែងនៅលើបណ្ដាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួនថា÷ច្បាប់ថ្មីនឹងដាក់ជាកាតព្វកិច្ច"អ្នកបើកបរយានយន្តទាំងឡាយត្រូវមានការបញ្ជាក់ពីសុខភាពថាគ្មានសារធាតុញៀនគ្រឿងញៀន"នេះជាប្រសាសន៍បញ្ជាក់របស់សម្ដេចក្រឡាហោមសខេងថ្លែងក្នុងឱកាសដែលសម្ដេចអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីទិវាអន្តរជាតិរំលឹកដល់អ្នករងគ្រោះដោយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកនាថ្ងៃទី 7 ខែធ្នូឆ្នាំ 2022 នៅរាជធានីភ្នំពេញ។

សូមជម្រាបថាសម្ដេចក្រឡាហោមសខេងនាយករដ្ឋមន្ត្រីស្ដីទីនៃរាជរដ្ឋាភិបាលកម្ពុជាកាលពីព្រឹកមិញនេះបានអញ្ជើញជាអធិបតីក្នុងទិវាអន្តរជាតិរំលឹកដល់ជនរងគ្រោះដោយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកលើកទី 17 ប្រារព្ធនៅសួនច្បារមុខវត្តបទុមវតីរាជធានីភ្នំពេញ។

ក្នុងពិធីនេះដែរជាកិច្ចចាប់ផ្ដើមលោកឃួងស្រេងអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញបានធ្វើរបាយការណ៍ជូនសម្ដេចក្រឡាហោមនិងអង្គពិធីអំពីចរាចរណ៍នៅក្នុងរាជធានីភ្នំពេញនិងកិច្ចខិតខំប្រឹងប្រែងដើម្បីជំរុញការអនុវត្តច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោកឈានទៅកាត់បន្ថយអត្រាអ្នកស្លាប់និងរបួសដោយគ្រោះថ្នាក់ចរាចរណ៍។

ជាមួយគ្នានោះដែរតំណាងជនរងគ្រោះដោយគ្រោះថ្នាក់ចរាចរណ៍បានឡើងថ្លែងជូនសម្ដេចនិងអង្គពិធីបទពិសោធន៍ជួបគ្រោះថ្នាក់ចរាចរណ៍ពិសេសផលលំបាកដែលបន្សល់ទុករហូតដល់បច្ចុប្បន្នផងដែរ៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ