• ច័ន្ទ ២៩ មេសា ២០២៤ ០២:៣៨ ព្រឹក

កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-សាធារណរដ្ឋកូរ៉េនឹងពង្រឹងបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចទ្វេភាគីដ៏ល្អ

ភ្នំពេញ÷នៅល្ងាចថ្ងៃទី 7 ខែធ្នូឆ្នាំ 2022 ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិកម្ពុជាបានបញ្ជាក់ថាលោកឧបនាយករដ្ឋមន្ត្រីប្រាក់សុខុនរដ្ឋមន្ត្រីការបរទេសនិងសហប្រតិបត្តិការអន្តរជាតិបានសាទរចំពោះសមិទ្ធផលដែលសម្រេចបានក្នុងអាណត្តិរបស់លោកឯកអគ្គរដ្ឋទូតប៉ាកហ៉ីងឃ្លៀង(PARK Heung-Kyeong)ជាពិសេសកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-សាធារណរដ្ឋកូរ៉េដែលបានចូលជាធរមានកាលពីថ្ងៃទី 1 ខែធ្នូឆ្នាំនេះដោយដោយលើកឡើងពីការរំពឹងទុកដ៏មុតមាំរបស់លោកថាកិច្ចព្រមព្រៀងនឹងពង្រឹងបន្ថែមនូវកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចទ្វេភាគីដ៏ល្អនាពេលបច្ចុប្បន្នជាពិសេសលើវិស័យពាណិជ្ជកម្មនិងការវិនិយោគ។

លោកឧបនាយករដ្ឋមន្ត្រីក៏បានលើកសរសើរចំពោះការរួមចំណែករបស់លោកឯកអគ្គរដ្ឋទូតនៅក្នុងការពង្រឹងទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការរវាងប្រជាជាតិទាំងពីរផងដែរ។ការលើកឡើងទាំងនេះត្រូវបានធ្វើឡើងក្នុងអំឡុងពេលនៃការចូលជួបសម្ដែងការគួរសមនិងជំរាបលារបស់ឯកអគ្គរដ្ឋទូតនៅថ្ងៃទី 7 ខែធ្នូឆ្នាំ 2022។
លោកឧបនាយករដ្ឋមន្ត្រីប្រាក់សុខុននិងលោកឯកអគ្គរដ្ឋទូតប៉ាកហ៉ីងឃ្លៀងបានរំលឹកពីការផ្លាស់ប្ដូរទស្សនកិច្ចកម្រិតខ្ពស់នៅក្នុងឆ្នាំនេះដែលក្នុងនោះរួមមានដំណើរទស្សនកិច្ចរបស់សម្ដេចតេជោនាយករដ្ឋមន្ត្រីហ៊ុនសែនកាលពីខែកុម្ភៈនិងសម្ដេចវិបុលសេនាភក្តីសាយឈុំប្រធានព្រឹទ្ធសភាកាលពីខែមេសាដំណើរទស្សនកិច្ចរបស់លោកប្រធានាធិបតីYOON Suk Yeolដើម្បីចូលរួមកិច្ចប្រជុំកំពូលពាក់ព័ន្ធអាស៊ានកាលពីខែវិច្ឆិកាកន្លងមកនៅរាជធានីភ្នំពេញក៏ដូចជាដំណើរទស្សនកិច្ចផ្លូវការរបស់លោកឧបនាយករដ្ឋមន្ត្រីផ្ទាល់កាលពីខែកញ្ញាឆ្នាំមុនដែលក្នុងឱកាសនោះលោកបានធ្វើជាសហប្រធានកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសមេគង្គ-សាធារណរដ្ឋកូរ៉េ។

លោកឧបនាយករដ្ឋមន្ត្រីប្រាក់សុខុនបានសម្ដែងនូវអំណរគុណយ៉ាងស្ម័គ្រស្មោះចំពោះជំនួយដែលផ្ដល់ដល់កម្ពុជាដោយរដ្ឋារដ្ឋាភិបាលសាធារណរដ្ឋកូរ៉េក្នុងការអភិវឌ្ឍន៍សង្គម-សេដ្ឋកិច្ចនិងក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺ covid 19។លោកឧបនាយករដ្ឋមន្ត្រីបានលើកឡើងដោយក្តីរីករាយអំពីកិច្ចសហប្រតិបត្តិការល្អលើវិស័យសេដ្ឋកិច្ចការកើនឡើងដល់គួរឲ្យកត់សម្គាល់នៃពាណិជ្ជកម្មទ្វេភាគីលំហូរនៃការវិនិយោគរបស់សាធារណរដ្ឋកូរ៉េមកកាន់កម្ពុជាវត្តមានរបស់ក្រុមហ៊ុនកូរ៉េល្បីៗជាច្រើននៅកម្ពុជាការកើនឡើងនៃការនាំចេញផ្លែស្វាយរបស់កម្ពុជាទៅកាន់សាធារណរដ្ឋកូរ៉េនិងជំនួយរបស់កូរ៉េក្នុងវិស័យសុខាភិបាល។

លោកឧបនាយករដ្ឋមន្ត្រីប្រាក់សុខុនបានគូសបញ្ជាក់ពីចំហររបស់កម្ពុជាលើបញ្ហាតំបន់និងអន្តរជាតិមួយចំនួនជាពិសេសលើវិបត្តិនៅមីយ៉ាន់ម៉ានិងស្ថានការណ៍នៅក្នុងឧបទ្វីបកូរ៉េ។លោកឯកអគ្គរដ្ឋទូតប៉ាក់ហ៊ីងឃ្លៀងបានអបអរសាទរចំពោះការធ្វើជាប្រធានអាស៊ានប្រកបដោយជោគជ័យរបស់កម្ពុជានិងបានកោតសរសើរចំពោះការដឹកនាំនិងការរៀបចំរបស់កម្ពុជាក្នុងនាមជាម្ចាស់ផ្ទះនិងជាប្រធាននៃកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាននិងកិច្ចប្រជុំពាក់ព័ន្ធក៏ដូចជាកិច្ចប្រជុំកំពូលអាស៊ាននិងកិច្ចប្រជុំកំពូលពាក់ព័ន្ធ។លោកឯកអគ្គរដ្ឋទូតក៏បានកោតសរសើរផងដែរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់លោកឧបនាយករដ្ឋមន្ត្រីក្នុងឋានៈជាប្រេសិតពិសេសរបស់អាស៊ានស្ដីពីមីយ៉ាន់ម៉ា។លោកឧបនាយករដ្ឋមន្ត្រីបានថ្លែងអំណរគុណចំពោះការគាំទ្រនិងកិច្ចសហប្រតិបត្តិការរបស់សាធារណរដ្ឋកូរ៉េក្នុងអំឡូងពេលពេញមួយឆ្នាំនៃការធ្វើជាប្រធានរបស់អាស៊ានរបស់កម្ពុជា៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ