• ច័ន្ទ ២៩ មេសា ២០២៤ ០៧:៤៣ ព្រឹក

ប្រទេសមានសិទ្ធិទទួលផលពីគម្រោងរេដបូក(REDD+) ជាប្រទេសដែលប្រើប្រាស់ព្រៃឈើរបស់ខ្លួនប្រកបដោយនិរន្តរភាព

ភ្នំពេញ÷"ប្រទេសដែលមានសិទ្ធិទទួលផលពីគម្រោងរេដបូក(REDD+)គឺជាប្រទេសដែលប្រើប្រាស់ព្រៃឈើរបស់ខ្លួនប្រកបដោយនិរន្តរភាព"។នេះជាការលើកឡើងរបស់លោកសាយសំអាល់រដ្ឋមន្ត្រីក្រសួងបរិស្ថាន។នៅក្នុងឱកាសអញ្ជើញចុះពិនិត្យការធ្វើសារពើភណ្ឌព្រៃឈើនៅក្នុងឡូតិ៍គំរូដើម្បីវាស់BIOMASSដើម្បីគណនាបរិមាណការស្តុកនៅក្នុងព្រៃសម្រាប់ការរេដបូកស្ថិតនៅក្នុងភូមិក្រឡាសពាសឃុំព្រីងទុំស្រុកជាំក្សាន្តខេត្តព្រះវិហារដោយមានការចូលរួមពីលោកគីមរិទ្ធីអភិបាលនៃគណៈអភិបាលខេត្តព្រះវិហារលោកអ៊ុនចាន់ដាអភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម។លោករដ្ឋមន្ត្រីបានគូសបញ្ជាក់ថា"កម្ពុជាបានឈានមកដល់បរិបទរក្សាឈើឈរដើម្បីបង្កើនចំណូលសម្រាប់ការអភិរក្សនិងការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន"តាមរយៈការអនុវត្តគម្រោងរេដបូ(REDD+)បានផ្ដល់ផលប្រយោជន៍ជូនប្រជាសហគមន៍ក្នុងតំបន់ការពារធម្មជាតិតាមរយៈការកសាងផ្លូវការបំពាក់ប្រព័ន្ធទឹកស្អាតការដាំដំណាំកសិកម្មការផ្ដល់ពូជសត្វមធ្យោបាយនិងសម្ភារៈសម្រាប់ការល្បាតព្រៃឈើជាដើម។កម្ពុជាបាននិងកំពុងអនុវត្តគម្រោងរេដបូកREDD+)ដែលជាយន្តការអន្តរជាតិមួយសម្រាប់ជួយទប់ស្កាត់ការបាត់បង់និងរេចរិលព្រៃឈើនិងចូលរួមកាត់បន្ថយឥទ្ធិពលនៃការប្រែប្រួលអាកាសធាតុតាំងពីឆ្នាំ 2007 តាមរយៈទីផ្សារកាបូនស្ម័គ្រចិត្តបច្ចុប្បន្នប្រជាសហគមន៍ក្នុងតំបន់ការពារធម្មជាតិស្ថិតក្នុងខេត្តមណ្ឌលគិរី,ខេត្តក្រចេះ(គំរោងរេដបូកកែវសីមា)ខេត្តកោះកុងនិងពោធិ៍សាត់(គម្រោងរេដបូកក្រវាញខាងត្បូង)ខេត្តកំពង់ធំព្រះវិហារស្ទឹងត្រែងនិងក្រចេះ(គម្រោងរេដបូកព្រៃឡង់)៕

 

អត្ថបទពេញនិយម

ពត៍មានថ្មីៗ