• ច័ន្ទ ២៩ មេសា ២០២៤ ០៧:៥៤ ព្រឹក

ឃាត់ខ្លួនមនុស្ស 42 នាក់ក្នុងបទល្មើសព្រហ្មទណ្ឌនិងបទល្មើសគ្រឿងញៀន

ភ្នំពេញ÷នាយឧត្តមសេនីយ៍ខៀវសុភ័គអ្នកនាំពាក្យក្រសួងមហាផ្ទៃនៅព្រឹកថ្ងៃពុធទី 7 ខែធ្នូឆ្នាំ 2022នេះបានថ្លែងថា÷កម្លាំងសមត្ថកិច្ចជំនាញបានឃាត់ខ្លួនមនុស្សចំនួន 42 នាក់កាលពីថ្ងៃទី 6 ខែធ្នូម្សិលមិញនេះក្នុងបទល្មើសព្រហ្មទណ្ឌនិងបទល្មើសគ្រឿងញៀននៅទូទាំងប្រទេសកម្ពុជា។

លោកអ្នកនាំពាក្យក្រសួងមហាផ្ទៃរូបនេះបានថ្លែងបញ្ជាក់ថាក្នុងចំណោមជនសង្ស័យទាំង 42 នាក់នោះមាន 27 នាក់ត្រូវបានឃាត់ខ្លួននៅក្នុងបទល្មើសព្រហ្មទណ្ឌចំនួន 11 ករណីនិងជនសង្ស័យ 15 នាក់ត្រូវបានឃាត់ខ្លួនក្នុងបទល្មើសគ្រឿងញៀន 12 ករណី។

បន្ថែមពីនេះនាយឧត្តមសេនីយ៍ខៀវសុភ័គបានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់អនុវត្តន៍នូវពាក្យស្លោក"បីកុំមួយរាយការណ៍"ដែលមានន័យថា"កុំពាក់ព័ន្ធ កុំអន្តរាគមន៍ កុំលើកលែងក្នុងបទល្មើសនានានិងជួយរាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋានពីបទគ្រឿងញៀននិងបទល្មើសផ្សេងៗទៀត"ដែលកើតមានឡើងនិងបានកោតសរសើរនិងថ្លែងអំណរគុណចំពោះកងកម្លាំងសមត្ថកិច្ចទាំងអស់ដែលបានខិតខំបំពេញភារកិច្ចបង្ក្រាបបទល្មើសនិងបម្រើប្រជាពលរដ្ឋផងដែរ៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ