• ច័ន្ទ ២៩ មេសា ២០២៤ ១០:២២ ព្រឹក

CDC អនុម័តគម្រោងវិនិយោគ៤៧មានទុនសរុប ជាង២,៥ប៊ីលានដុល្លារ ក្នុងត្រីមាសទី១

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានអនុម័តលើគម្រោងវិនិយោគចំនួន៤៧ ដែលមាន ទុន វិនិយោគសរុបជាង ២ ៥០០ លានដុល្លារ ក្នុងត្រីមាសទី១ ឆ្នាំ២០២២នេះ កើន១៤,២ភាគរយ ធៀបនឹងគ្រាដូចគ្នាកាលឆ្នាំ២០២១ ។

តាមព្រឹត្តិបត្រស្ថិតិសេដ្ឋកិច្ច និងហិរញ្ញវត្ថុ របស់អគ្គនាយកដ្ឋានគោលនយោបាយនៃក្រសួងសេដ្ឋកិច្ច ក្នុងរយៈពេល៣ខែដើមឆ្នាំ២០២២ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តលើគម្រោងវិនិយោគ ចំនួន៤៣ គម្រោង ស្ថិតនៅក្រៅតំបន់សេដ្ឋកិច្ចពិសេស ដែលមានទុនវិនិយោគ ២ ២១៩លានដុល្លារ កើនឡើង ២១០ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ទន្ទឹមនឹងនេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តគម្រោងវិនិយោគស្ថិតនៅក្នុងតំបន់ សេដ្ឋកិច្ច ពិសេសមានចំនួន ៤គម្រោង មានទុន៣០១លានដុល្លារ ថយចុះ៧៩ភាគរយធៀបនឹងរយៈពេល ដូចគ្នា កាលពីឆ្នាំមុន។

របាយការណ៍ដដែលបន្តថា គម្រោងវិនិយោគក្នុងត្រីមាសទី១នេះ បានបង្កើតការងារ ប្រមាណជាង ៣ម៉ឺន៧ពាន់ កន្លែង ដល់ប្រជាពលរដ្ឋ។បើតាម CDC ការវិនិយោគទាំងនោះមាន លើ មណ្ឌល ភ័ស្តុភារកម្ម និងកំពង់ផែពហុបំណង, វារី អគ្គិសនី, រោងចក្រផលិតសំបកកង់យានយន្ត, សណ្ឋាគារ, រោងចក្រស៊ីម៉ង់ត៍, កសិដ្ឋាន ដាំដំណាំចេក និងដំណាំហូបផ្លែផ្សេងៗ, រោងចក្រដំឡើងរថយន្ត និងមន្ទីរពេទ្យពហុព្យាបាល។កំណើននៃគម្រោងវិនិយោគនេះ ឆ្លុះបញ្ចាំង ពីជំនឿជឿទុកចិត្ត របស់ វិនិយោគិ នមកបណ្តាក់ ទុននៅ កម្ពុជា នៅគ្រាដែលកម្ពុជា បានប្រកាសបើកប្រទេស និងដំណើរការសកម្មភាពសេដ្ឋកិច្ច និងសង្គមឡើងវិញ ៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ