• ច័ន្ទ ២៩ មេសា ២០២៤ ០៨:៥៤ ព្រឹក

ប្រឡងពីរថ្ងៃមានបេក្ខជនអវត្តមាន 2,400 នាក់ 70 នាក់មានបញ្ហាសុខភាពមិនអាចបន្តដំណើរការប្រឡងបាន3 ករណីនិងមេប្រយោគ 14 នាក់មានបញ្ហាសុខភាព

ភ្នំពេញ÷ដំណើរការប្រឡងមធ្យមសិក្សាទុតិយភូមិឆ្នាំនេះបានបញ្ចប់ហើយនៅល្ងាចថ្ងៃទី 6 ខែធ្នូ។ឆ្នាំ 2022 ជាមួយការកត់សម្គាល់ឃើញថាដំណើរការទូទៅនៃការប្រឡងមិនមានបញ្ហាអ្វីនោះទេបានបញ្ចប់ដោយរលូននិងមានទំនុកចិត្ត។យ៉ាងណាក៏ដោយមានការកត់សម្គាល់ឃើញថាបេក្ខជនប្រឡងឆ្នាំនេះអវត្តមានច្រើនដោយមិនបញ្ជាក់អំពីមូលហេតុ។

ក្រសួងអប់រំយុវជននិងកីឡាបានប្រកាសថាអំឡុងប្រឡងពីរថ្ងៃមានបេក្ខជនអវត្តមាន 2,400 នាក់ 70 នាក់មានបញ្ហាសុខភាពមិនអាចបន្តដំណើរការប្រឡងបាន3ករណីនិងមេប្រយោគ14 នាក់មានបញ្ហាសុខភាព។

អ្នកនាំពាក្យក្រសួងអប់រំយុវជននិងកីឡាលោករស់សុវាចាថ្លែងនៅល្ងាចថ្ងៃទី 6 ខែធ្នូឆ្នាំ 2022 ថាដំណើរការប្រឡងយកសញ្ញាបត្រមធ្យមសិក្សាទាំងពីរថ្ងៃបានប្រព្រឹត្តទៅដោយរលូនទោះបីបេក្ខជនមានអាការៈវិលមុខ,ខ្យល់គរនិងក្អួតមួយចំនួនក្តី។

លោករស់សុវាចាបានបញ្ជាក់យ៉ាងដូច្នេះថា"ខ្ញុំសូមគោរពអនុញ្ញាតជម្រាបជូនទិដ្ឋភាពទូទៅដៃពីរដំណើរការសំណេរនៃការប្រឡងបាក់ឌុបថ្ងៃ 5- 6 ធ្នូឆ្នាំ 2022 នៅទូទាំងប្រទេសដំណើរការសំណេរនៃការប្រឡងបាក់ឌុបឆ្នាំ 2022 បានបញ្ចប់ទៅដោយរលូនតាមការគ្រោងទុកប្រកបដោយសន្តិសុខសណ្ដាប់ធ្នាប់ល្អដែលជាកត្តាចូលរួមផ្ដល់ភាពជឿជាក់គួរជាទីទុកចិត្តរឹតតែខ្ពស់ប្រកបដោយក្តីសង្ឃឹម"។

លោករស់សុវាចាបានបន្ថែមទៀតថាជារួមនៅតាមមណ្ឌលប្រឡងទាំងអស់មានដំណើរការល្អប្រកបដោយសភាពស្ងប់ស្ងាត់និងរបៀបរៀបរយបេក្ខជនប្រឡងនិងគ្រប់ភាគីពាក់ព័ន្ធបានអនុវត្តន៍គោលការណ៍ទាំងបួនគឺគោលការណ៍ច្បាប់,យុត្តិធម៌,តម្លាភាពនិងលទ្ធផលទទួលយកបានគួរជាទីទុកចិត្តស្របនឹងវិធានការសុខភាពសុវត្ថិភាព។

បន្ថែមពីនោះទៀតអ្នកនាំពាក្យក្រសួងអប់រំបានគូសបញ្ជាក់ថាបេក្ខជនប្រឡងសមជាយុវជនមានភាពសក្តិសមជាពលរដ្ឋល្អប្រកបដោយភាពអត់ធ្មត់និងការខិតខំប្រឹងប្រែងនិងមានទំនុកចិត្តលើខ្លួនឯងក្នុងការអនុវត្តបញ្ញត្តិប្រឡងចេះថែទាំសុខភាពបុគ្គលនិងគោរពច្បាប់ចរាចរណ៍។

អ្វីដែលជាការកត់សម្គាល់ថែមទៀតនោះគឺនៅតាមមណ្ឌលប្រឡងបេក្ខជនមួយចំនួនតូចមានបញ្ហាសុខភាពកម្រិតស្រាលនៅក្នុងដំណើរការប្រឡងទាំងពីរថ្ងៃនេះ។បញ្ហាសុខភាពរបស់បេក្ខជនរួមមាន÷អាការៈវិលមុខ,ខ្យល់គរក្អួតនិងបានទទួលការជួយសង្គ្រោះបឋមពីសំណាក់ក្រុមគ្រូពេទ្យប្រចាំការនៅតាមមណ្ឌលប្រឡងដើម្បីអាចត្រឡប់ចូលរួមបញ្ចប់ការប្រឡងបាន។

ក្រសួងអប់រំយុវជននិងកីឡាសូមសម្តែងនូវកត្តាញូតាធម៌ជូនចំពោះក្រសួងមហាផ្ទៃ,ក្រសួងសុខាភិបាលកងរាជអាវុធហត្ថលើផ្ទៃប្រទេស,អង្គភាពប្រឆាំងអំពើពុករលួយ,សហភាពសហព័ន្ធយុវជនកម្ពុជា,អគ្គិសនីកម្ពុជាដែលបានផ្ដល់នូវកិច្ចសហការជិតស្និទ្ធជាមួយគណៈមេប្រយោគទូទាំងប្រទេស,គណៈអប្បមាទទូទាំងប្រទេស,ជំនួយការអប្បមាទ,ប្រធានអនុប្រធានមណ្ឌល,គណៈកម្មការកណ្ដាល,គណៈកម្មការត្រួតពិនិត្យអគារ,គណៈកម្មការអនុរក្សនិងគ្រប់ភាគីពាក់ព័ន្ធ។

ទន្ទឹមទាំងនេះក្រសួងអប់រំយុវជននិងកីឡាសូមថ្លែងអំណរគុណដល់បេក្ខជនប្រឡងនិងមាតាបិតាដែលបានបន្តចូលរួមគាំទ្រនិងអនុវត្តបទបញ្ញត្តិវិធានការនិងយន្តការប្រឡងបាក់ឌុប។ក្រសួងអប់រំយុវជននិងកីឡាសូមថ្លែងអំណរគុណដល់អង្គសាព័ត៌មានទាំងអស់ដែលបាននិងបន្តចូលរួមចំណែកលើកកម្ពស់គុណភាពអប់រំរួមមានគុណភាពការប្រឡងបាក់ឌុប។

លោករស់សុវាចាបានលើកឡើងថាលទ្ធផលនៃការប្រឡងបាក់ឌុបដែលនឹងប្រកាសនាពេលខាងមុខនេះមិនមែនជាទីបញ្ចប់នៃការសិក្សាទេតែជាចំណុចចាប់ផ្ដើមថ្មីមួយរបស់អ្នកសិក្សាពេញមួយជីវិតដើម្បីបន្តសម្រេចគោលបំណងជីវិតបុគ្គលនិងគ្រួសារ។ក្តីសង្ឃឹមដើរតួនាទីជាអ្នកលើកទឹកចិត្តយើងនៅក្នុងគ្រប់កាលៈទេសៈ។

ក្នុងឱកាសឆ្នាំថ្មី 23 ខាងមុខនេះក្រសួងអប់រំយុវជននិងកីឡាសូមបេក្ខជនប្រឡងមាតាបិតានិងគ្រប់ភាគីពាក់ព័ន្ធទទួលបាននូវពរជ័យបវរប្រសើរនិងសុខសុភមង្គល។សូមបន្តអនុវត្តជានិច្ចនៅវិធានការសុខាភិបាលនិងគោរពច្បាប់ចរាចរណ៍ដើម្បីសុវត្ថិភាពបុគ្គលនិងគ្រួសារ។សម្រាប់ទិដ្ឋភាពលម្អិតសូមរង់ចាំតាមរយៈសេចក្តីប្រកាសព័ត៌មានស្ដីពីដំណើរការសំណេរនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទូកិយភូមិចំណេះទូទៅនិងបំពេញវិជ្ជាសម័យប្រឡង 5 ធ្នូឆ្នាំ 2022។

សូមជម្រាបថាសម្រាប់ឆ្នាំនេះមានបេក្ខជនសរុបចំនួន 1 2 8 1 35 នាក់ស្រី 68 77 1 នាក់មាន 221 មណ្ឌលដែលត្រូវជា 5 174 បន្ទប់និងមានការចូលរួមដោយគណៈមេប្រយោគនិងគណៈកម្មការនានាចូលរួមក្នុងដំណើរការនោះប្រឡងសរុបចំនួន 17 240 នាក់ជំនួយការអប្បមាទដែលជាគរុសិស្សនិងគរុនិស្សិតចំនួន 27 56 នាក់។អង្គភាពប្រឆាំងអំពើពួករលួយបានឯកភាពចូលរួមសង្កេតការណ៍ដោយបានចាត់ថ្នាក់ដឹកនាំនិងមន្ត្រីចំនួន 350 នាក់និងអ្នកសង្កេតការណ៍រាជធានីខេត្តចំនួន 2700 នាក់៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ