• ច័ន្ទ ២៩ មេសា ២០២៤ ០៧:២០ ព្រឹក

លោកគង់ ពុទ្ធិការ អគ្គនាយកអាជ្ញាធរជាតិព្រះវិហារ បានជួបសំណេះសំណាល និងផ្តល់ពាងទឹកចំនួន២៥ ទៅដល់ប្រជាជនភូមិកោះកេរ

នៅថ្ងៃចន្ទ ទី៥ ខែធ្នូ ឆ្នាំ២០២២ លោក គង់ ពុទ្ធិការ អគ្គនាយកអាជ្ញាធរជាតិព្រះវិហារបានជួបសំណេះសំណាល និងផ្តល់ពាងទឹកចំនួន២៥ទៅដល់ប្រជាជនភូមិកោះកេរដែលបានចូលរួមកាត់សម្អាតស្មៅ និងធ្វើរបងស្រះត្រពាំងត្រាចដើម្បីយកស្តុកទឹកប្រើប្រាស់នៅរដូវប្រាំងនេះ។ លើសពីនេះ លោកអគ្គនាយក ក៏បានផ្តាំផ្ញើនិងលើកទឹកចិត្តឱ្យបងប្អូនអ្នកភូមិកោះកេរទាំងអស់ បន្តចូលរួមថែរក្សាសម្បត្តិបេតិកភណ្ឌនៅក្នុងរមណីយដ្ឋានប្រាសាទកោះកេរទាំងអស់គ្នាដើម្បីរក្សាកេរដំណែលឱ្យបានគង់វង្សតទៅកូនចៅជំនាន់ក្រោយៗទៀត។ 

ជាចុងក្រោយ លោកអគ្គនាយកក៏បានបញ្ជាក់បន្ថែមថា អាជ្ញាធរជាតិព្រះវិហារនៅតែបន្តគាំទ្រ និងសហការជាមួយបងប្អូនក្នុងកិច្ចការអភិវឌ្ឍសហគមន៍ភូមិកោះកេរឲ្យកាន់តែប្រសើរទៅមុខទៀត៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ