• ច័ន្ទ ២៩ មេសា ២០២៤ ១០:២៩ ព្រឹក

ក្រសួងបរិស្ថានបង្ហាញរូបភាពស្ថានីយផូស៊ីលភ្នំស្វាយ (Phnom Svay Fossil Site)

ភ្នំស្វាយជាស្ថានីយ៍ផូស៊ីលសត្វសមុទ្រ មានទីតាំងស្ថិតនៅសង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ មានចំណុចនិយាមកា WGS1984 (279819- 1504105) ភ្នំនេះស្ថិតនៅខាងក្រោយសាលាខេត្តបន្ទាយមានជ័យ ដែលមានវត្តមួយ នៅខាងលើភ្នំ។ 

តាមរយៈក្រសួងបរិស្ថាន ភ្នំនេះត្រូវបានរាជរដ្ឋាភិបាលដាក់ជាតំបន់ បេតិកភណ្ឌធម្មជាតិ ភ្នំស្វាយ ដោយអនុក្រឹត្យលេខ៧២ អនក្រ.បក ដែលមានផ្ទៃដីទំហំ ១៦ហិកតា ចុះថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២០។ ភ្នំស្វាយជាប្រភេទភ្នំថ្មកំបោរ ដែលកក ជាស្រទាប់ៗ មានអាយុកាលក្នុងស័ក Paleozoic (ភេលាអូហ្សូអ៊ីក) សម័យកាល Permian (ភ័រមៀន)(២៩៨,៩-២៥១,៩លានឆ្នាំ)។ 

ការរកឃើញផូស៊ីលដែលមានច្រើនជាងគេគឺ ពពួក Crinoid (គ្រីណូអ៊ីត) នៅតាមថ្មពីក្រោមរហូតដល់លើ។ ផូស៊ីលផ្កាថ្ម និងរកឃើញ បំណែកផូស៊ីលត្រីជាប់នឹងថ្មនៅតាមផ្លូវឡើងទៅកាន់វត្តភ្នំស្វាយ៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ