• ច័ន្ទ ២៩ មេសា ២០២៤ ១០:៤៥ ព្រឹក

ឧប្បទ្ទវហេតុ គ្រោះថ្នាក់​ករណី​រថយន្ត​បុករថយន្ដនៅផ្លូវជាតិ​លេខ​៤​ នៅស្រុកភ្នំស្រួច​ គី​ឡូម៉ែត្រ​លេខ៧២​ ភូមិទី១​ ឃុំត្រែងត្រយឹង​

កំពង់ស្ពឺ​ ៖​ យោងតាមប្រភពព័ត៌មានពីស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺបានឱ្យដឹងថា នៅថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២២​ វេលាម៉ោង​ ១​២​ និង​ ៤៦​នាទី នៅផ្លូវជាតិលេខ៤​ ចន្លោះគីឡូ​ម៉ែត្រ​ ៨២-៨៣​ត្រង់ចំណុចភូមិទី១  ឃុំត្រែង​ត្រយឹ​ង ស្រុកភ្នំស្រួច​។ រថយន្ត ម៉ាក ហ៊ី​យ៉ានដាយ ព​ណ៌​ស គ្មានស្លាកលេខ​ បើកបរដោយឈ្មោះ ឈុន​ លីគៀ​ង ភេទប្រុស​ អាយុ២៩ឆ្នាំ នៅសង្កាត់ច្បារអំពៅ ភ្នំពេញ អ្នករួមដំណើរ2នាក់ 1-ឈ្មោះ ឡូញ អឹង ភេ​ទប្រុស​ អាយុ២៤ឆ្នាំ ភូមិជីរោម៍ ឃុំរោងដំរី ស្រុកបា​ភ្នំ ខេត្តព្រៃវែង ,2-មិនស្គាល់​ឈ្មោះ ។ តាមការបញ្ជាក់ពី​ លោកវរសេនីយ៍ទោ​ ពៅ​ នឿន​អធិការ​ស្រុក​ភ្នំស្រួច​ ផ្នែក​សណ្ដាប់​ធ្នាប់​ ថាមុនកើត​ហេតុ​ »រថយន្ដបើកបរពីទិសខាងលិចទៅកើត មក​ដល់ចំ​ណុចខាងលើ ជួបឧប្បទ្ទវហេតុ​ ផ្ទុះកង់បានរេចង្កូតទៅបុករថយន្ត NISSAN (UD) ពណ៌បៃតង ពាក់ស្លាកលេខចង្កូតស្តាំ PP-1886 បើកបរដោ​យឈ្មោះ លី ប៊ុនលី ភេទប្រុសអាយុ៤០ឆ្នាំ នៅភូមិបឹងតាព្រុំ ឃុំបឹងតាព្រំ ស្រុកព្រៃនប់ ខេត្តព្រះ​សីហ​នុ ដែលបើកបរបញ្រ្ចាសទិសគ្នា បណ្តា​លឲ្យគ្រោះ​ថ្នាក់មនុស្ស

* របួសមនុស្ស ៣ នាក់ ប្រុស

  - ខូចខារថយន្ដ​ ទាំង០២គ្រឿង

បច្ចុប្បន្ន​សមត្ថកិច្ច​នគរបាល​បានសម្រួល​ចរាចរណ៍​និងសហការ​ជាមួយ​ក្រុមសង្រ្គោះបានជួយនិងស្ទួចយករថយន្ដមកដាក់ខាងនិងបើកដំណើរការនិង​យកមករក្សាទុកនៅ​អធិការ​ដ្ឋាន​នគរបាល​ស្រុក​ភ្នំស្រួច​ ដើម្បី​ដោះស្រាយ​និងចំណាត់ការ​នីតិវិធី​បន្ដ​៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ