• ច័ន្ទ ២៩ មេសា ២០២៤ ១០:៥៥ ព្រឹក

រដ្ឋបាលខេត្តកោះកុង ប្រកាសបិទការនេសាទ ត្រីកាម៉ុង រយៈពេល៤ខែ

រដ្ឋបាលខេត្តកោះកុង បានជូនដំណឹងអំពីការបិទនេសាទត្រីកាម៉ុង ដែនជម្រកសុវត្ថិភាពត្រីកាម៉ុង នៅពាមក្រសោប រយៈពេល ៤ខែ។

បើតាមលិខិតជូនដំណឹងរបស់រដ្ឋបាលខេត្តកោះកុង បានឱ្យដឹងថា ការធ្វើនេសាទត្រីកាម៉ុង នៅក្នុងដែនជម្រកសុវត្ថិភាព ត្រីកាម៉ុង ពាមក្រសោប ដែលមានផ្ទៃក្រឡាទំហំ ១២៨៣ ហិកតា ស្ថិតនៅភូមិសាស្រ្តឃុំពាមក្រសោប ស្រុកមណ្ឌល សីមា និងឃុំកោះកាពិ ស្រុកកោះកុង ត្រូវបានហាមឃាត់ការនេសាទ ចាប់ពីថ្ងៃទី ០១ ធ្នូ ឆ្នាំ ២០២២ រហូតដល់ថ្ងៃទី ៣០ ខែ មីនា ឆ្នាំ ២០២៣។ជាមួយនឹងការជូនដំណឹងនេះ រដ្ឋបាលខេត្ត បានណែនាំប្រជាពលរដ្ឋ ដែលប្រកបរបរនេសាទត្រីកាម៉ុង នៅក្នុងតំបន់ គ្រប់គ្រងដែនជម្រកសុវត្ថិភាពត្រីកាម៉ុងពាមក្រសោបទាំងអស់ ត្រូវបញ្ឈប់សកម្មភាពនេសាទជាកំហិត។រដ្ឋបាលខេត្តកោះកុង សង្ឃឹមថា ពលរដ្ឋដែលប្រកបរបរនេសាទ នឹងចូលរួមអនុវត្ត ដើម្បីរួមចំណែកគ្រប់គ្រង ផលស្តុកត្រីកាម៉ុងឱ្យមាននិរន្តរភាពស្របតាមគោលនយោបាយវិស័យជលផលជាតិ និងធានាបាននូវប្រព័ន្ធអេកូឡូស៊ី ដែនជម្រកសុវត្ថិភាពត្រីកាម៉ុងឱ្យល្អប្រសើរ លើកកម្ពុស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និងសហគមន៍មូលដ្ឋាន។

ប្រជាពលរដ្ឋទាំងអស់ នឹងអាចនេសាទធម្មតាឡើងវិញ នៅពេលផុតរយៈពេលនៃការបិទនេសាទនេះ។ នេះបើតាមរដ្ឋបាលខេត្តកោះកុង៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ