• ច័ន្ទ ២៩ មេសា ២០២៤ ០៩:៤២ ព្រឹក

ការទូទាត់សាច់ប្រាក់តាមប្រព័ន្ធឌីជីថលកាន់តែមានសន្ទុះខ្លាំងក្លានៅក្នុងប្រទេសកម្ពុជា

ភ្នំពេញ៖ នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២២ តាមការសិក្សារបស់ក្រុមហ៊ុន Visa ស្តីពីឥរិយាបថទូទាត់ប្រាក់របស់អតិថិជនឆ្នាំ២០២១ បានបង្ហាញពីទិដ្ឋភាពជារួមនៃការទូទាត់ដែលកំពុងតែមានការផ្លាស់ប្តូរយ៉ាងលឿននៅក្នុងប្រទេសកម្ពុជាពីការប្រើប្រាស់សាច់ប្រាក់សុទ្ធទៅជាការទូទាត់តាមរយៈឌីជីថល។ បច្ចុប្បន្ន១៤%នៃអ្នកប្រើប្រាស់នៅក្នុងតំបន់អាស៊ីអាគ្នេយ៍មិនបានប្រើប្រាស់សាច់ប្រាក់សុទ្ធទេហើយនិន្នាការនេះត្រូវបានគេសង្កេតឃើញថាអ្នកប្រើប្រាស់នៅក្នុងប្រទេសកម្ពុជាមានភាពឈានមុខគេដែលមានប្រមាណរហូតដល់៣៦%។

តាមប្រភេទអ្នកនិយមប្រើប្រាស់កាបូបអេឡិចត្រូនិក(e_Wallet)និងកាតគឺជាជម្រើសលេចធ្លោនៅក្នុងទីផ្សារ។បច្ចុប្បន្នការទូទាត់ទាំងពីរប្រភេទនេះត្រូវបានប្រើប្រាស់ដោយប្រជាជនកម្ពុជា២៥%ពោលគឺយ៉ាងហោចណាស់៤នាក់ក្នុងចំណោម១០នាក់នឹងប្រើប្រាស់ជម្រើសមួយក្នុងចំណោមជម្រើស២ប្រភេទនេះ។ក្នុងនោះដែរប្រមាណ១៤% ប្រើទាំងកាបូបអេឡិចត្រូនិកនិងកាត។បន្ថែមលើសពីនេះការទូទាត់តាមរយៈQRកូដនិងការឆូតឬបញ្ចូលកាតត្រូវបានគេមើលឃើញថាមានការកើនឡើងពី១ឆ្នាំទៅ១ឆ្នាំព្រមទាំងត្រូវបានប្រជាប្រិយភាពនៅក្នុងទីផ្សារច្រើនជាងមធ្យោបាយនៃការទូទាត់ដោយមិនប្រើសាច់ប្រាក់សុទ្ធផ្សេងៗទៀត។អ្នកស្រីជុំម៉ូនីកានាយិកាគ្រប់គ្រងក្រុមហ៊ុន Visa ប្រចាំប្រទេសកម្ពុជាបានមានប្រសាសន៍ថា៖

"ប្រជាជនកម្ពុជាទទួលយកការទូទាត់តាមរយៈឌីជីថលយ៉ាងឆាប់រហ័សនេះគឺដោយសារតែការពេញចិត្តនឹងភាពងាយស្រួលនិងសុវត្ថិភាព។ក្រុមហ៊ុនVisaកំពុងផ្តល់ជូនភាគីពាក់ព័ន្ធទាំងអស់នូវដំណោះស្រាយនិងការប្រើប្រាស់ព័ត៌មានទីផ្សារដើម្បីអាចឲ្យយើងទាំងអស់គ្នាអាចបោះជំហានទៅមុខប្រកបដោយផាសុកភាពនៅក្នុងស្ថានភាពនៃសេដ្ឋកិច្ចឌីជីថលដែលកំពុងតែរីកចម្រើនរបស់កម្ពុជា"។

ជាមួយការបែងចែកយ៉ាងច្បាស់លាស់នៃអាយុអ្នកប្រើប្រាស់នៅក្នុងការសិក្សានៃការទូទាត់ភាគច្រើននៃអ្នកដែលចូលចិត្តប្រើប្រាស់សាច់ប្រាក់សុទ្ធ(ដែលមានប្រមាណ៧៨%)គឺជាមនុស្សចាស់។ ទន្ទឹមនឹងនេះជម្រើសទូទាត់តាមរយៈការមិនប្រើប្រាស់សាច់ប្រាក់សុទ្ធគឺមានប្រជាប្រិយភាពបំផុតក្នុងចំណោមក្រុមមនុស្សអាយុចន្លោះពី២៥ឆ្នាំដល់៤០ឆ្នាំ(មនុស្សជំនាន់Zនិងជំនាន់Y)មានប្រមាណជា២១%ដែលចូលចិត្តរបស់ពួកគាត់គឺការទូទាត់តាមរយៈQRកូដ។

ការទូទាត់ប្រាក់តាមរយៈការប្រើកាតក៏មានការពេញនិយមប្រហាក់ប្រហែលគ្នាផងដែរក្នុងចំណោមក្រុមមនុស្សវ័យនេះ។ វិធីសាស្ត្រទូទាត់របស់អ្នកប្រើប្រាស់ប្រើជាប្រចាំគឺសំដៅទៅលើវិធីសាស្ត្រទូទាត់ដែលអ្នកប្រើប្រាស់ជ្រើសប្រើញឹកញាប់បំផុតយ៉ាងហោចណាស់៤ដងក្នុងមួយសប្តាហ៍។

នៅក្នុងប្រទេសកម្ពុជាដោយផ្តល់ជូនបទពិសោធន៍ប្រតិបត្តិការដែលកាន់តែរហ័សមានសុវត្ថិភាពនិងងាយស្រួលជាងមុន។  អ្នកប្រើប្រាស់ជាពិសេសក្មេងៗជំនាន់ក្រោយចង់ឃើញដំណោះស្រាយនិងការទទួលយកវិធីសាស្ត្រទូទាត់តាមរយៈបច្ចេកវិទ្យាContactlessឲ្យកាន់តែទូលំទូលាយ។ក្នុងនាមជាប្រព័ន្ធពាណិជ្ជកម្មដែលគួរឲ្យទុកចិត្តមួយក្រុមហ៊ុនVisaចង់ប្រើសមត្ថភាពចម្រុះនៃបណ្តាញរបស់យើងដើម្បីជួយដល់ការអភិវឌ្ឍរូបវន្តបុគ្គលអាជីវកម្មនិងសេដ្ឋកិច្ចឲ្យមានការរីកចម្រើន"។

Visa Inc.(NYSE:V)គឺជាក្រុមហ៊ុននាំមុខគេក្នុងបច្ចេកវិទ្យាទូទាត់សាច់ប្រាក់តាមរយៈឌីជីថលដែលជួយសម្រួលដល់ប្រតិបត្តិការរវាងអ្នកប្រើប្រាស់ពាណិជ្ជករស្ថាប័នហិរញ្ញវត្ថុនិងស្ថាប័នរដ្ឋាភិបាលដែលពាក់ព័ន្ធច្រើនជាង២០០ប្រទេសនិងតំបន់ជារៀងរាល់ឆ្នាំ។  បេសកកម្មរបស់យើងគឺផ្សារភ្ជាប់ពិភពលោកទាំងមូលតាមរយៈការតភ្ជាប់បណ្តាញទូទាត់ប្រាក់ប្រកបដោយភាពច្នៃប្រឌិតថ្មីងាយស្រួលអាចទុកចិត្តបាននិងមានសុវត្ថិភាពបំផុតដែលអនុញ្ញាតឲ្យអ្នកប្រើប្រាស់អាជីវករនិងសេដ្ឋកិច្ចមានការរីកចម្រើន។យើងជឿជាក់ថាសេដ្ឋកិច្ចដែលរួមបញ្ចូលមនុស្សគ្រប់រូបនៅគ្រប់តំបន់នឹងជួយដល់ការអភិវឌ្ឍនៅគ្រប់ទីកន្លែងហើយយើងមើលឃើញថានេះគឺជាមូលដ្ឋានគ្រឹះនៃនៃចរន្តសាច់ប្រាក់៕

 

អត្ថបទពេញនិយម

ពត៍មានថ្មីៗ