• ច័ន្ទ ២៩ មេសា ២០២៤ ១១:០០ ព្រឹក

ចាប់ពីថ្ងៃទី៤ខែធ្នូឆ្នាំ២០២២វេលាម៉ោង១៧និង០០នាទីតទៅស្ពានដែកបាឡេនឹងដាក់ឲ្យយានយន្តធ្វើចរាចរជាធម្មតាឡើងវិញ

ភ្នំពេញ÷បន្ទាប់ពីបានជួសជុលស្ពានដែកបាឡេឫស្សីកែវឆ្លងកាត់ទន្លេសាបបានបញ្ចប់និងបានធ្វើតេស្តសុវត្ថិភាពរួចរាល់ចាប់ពីថ្ងៃទី៤ខែធ្នូឆ្នាំ២០២២វេលាម៉ោង១៧និង០០នាទីតទៅស្ពានដែកបាឡេនឹងដាក់ឲ្យយានយន្តធ្វើចរាចរជាធម្មតាឡើងវិញ។

សូមអញ្ជើញធ្វើដំណើរតាមស្ពានបាឡេនេះដើម្បីកាត់បន្ថយការកកស្ទះចរាចរលើស្ពានជ្រោយចង្វារ។នេះជាការបញ្ជាក់ឲ្យដឹងពីអង្គភាពមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញនៅថ្ងៃទី៤ខែធ្នូនេះ។កន្លងទៅមានសាឡង់ដឹកខ្សាច់មួយគ្រឿងបានបើកបុកនិងលិចពិតជាមួយនឹងសសរស្ពានបាឡេឆ្លងទន្លេសាបភ្ជាប់ពីក្រុងរណបជ្រោយចង្វារមកកាន់ផ្លូវជាតិលេខ៥។

សូមបញ្ជាក់ថានៅល្ងាចថ្ងៃទី២០ខែវិច្ឆិកាឆ្នាំ២០២២មានករណីសាឡង់ដឹកខ្សាច់មួយគ្រឿងបានបើកបុកស្ពានដែកបាឡេបណ្តាលឲ្យលិចនិងកល់ជាប់ជាមួយសសរស្ពានតែម្តង។មិនទាន់បញ្ជាក់ឲ្យដឹងថាសាឡង់នេះជារបស់ក្រុមហ៊ុនមួយណានៅឡើយទេ។ប៉ុន្តែរដ្ឋបាលរាជធានីភ្នំពេញប្រកាសផ្អាកធ្វើចរាចរណ៍លើស្ពានបាឡេក្រុងរណបជ្រោយចង្វារក្រោយសាឡង់ដឹកខ្សាច់បុកបណ្តាលឲ្យខូចខាតទ្រព្យសម្បត្តិរបស់រដ្ឋយ៉ាងធ្ងន់ធ្ងរដែលមិនអាចអនុគ្រោះបាន។

សូមជម្រាបជូនថា÷រដ្ឋបាលរាជធានីភ្នំពេញបានសម្រេចផ្អាកការធ្វើចរាចរណ៍ជាបណ្តោះអាសន្នលើស្ពានបាឡេឆ្លងទន្លេសាបភ្ជាប់ពីក្រុងរណបជ្រោយចង្វារមកកាន់ផ្លូវជាតិលេខ៥ដើម្បីបង្ការគ្រោះថ្នាក់ផ្សេងៗ។ការសម្រេចរបស់រដ្ឋបាលរាជធានីភ្នំពេញបន្ទាប់ពីសាឡង់ដឹកខ្សាច់មួយគ្រឿងបានបើកបុកនិងលិចកល់ជាមួយនឹងសសរស្ពាន៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ