• ច័ន្ទ ២៩ មេសា ២០២៤ ១១:១៨ ព្រឹក

ជើងហោះហើរពីបរទេសចូលខេត្តសៀមរាបមាន១៥_១៦ជើងក្នុង១ថ្ងៃមានភ្ញៀវអន្តរជាតិខ្ទង់ពាន់នាក់

ខេត្តសៀមរាប÷ក្រោយពីប្រទេសកម្ពុជាបើកទទួលទេសចរអន្តរជាតិឡើងវិញពិសេសនៅរយ:ពេល១០ខែឆ្នាំ២០២២ខេត្តសៀមរាបចាប់ផ្តើមមានកំណើនភ្ញៀវទេសចរអន្តរជាតិឡើងវិញរួមជាមួយការហោះហើរពីបរទេសចូលក្នុងខេត្តនេះមានចាប់ពី១៥_១៦ជើងក្នុង១ថ្ងៃដែលបានដឹកជញ្ជូនភ្ញៀវទេសចរមកជាមួយចាប់ពី១,៣០០នាក់ទៅ១,៤០០នាក់ក្នុង១ថ្ងៃ។នេះជាការលើកឡើងរបស់ក្រសួងទេសចរណ៍នៅថ្ងៃទី៣ខែធ្នូឆ្នាំ២០២២។

គួរបញ្ជាក់ដែរថាក្នុងរយ:ពេល១០ខែឆ្នាំ២០២២(មករា_តុលា)ខេត្តសៀមរាបទទួលបានទេសចរសរុបចំនួន១,៧៩២,៥៤៩នាក់កើនឡើង៨៨៦,៣៣៥%ធៀបរយ:ពេលដូចគ្នាក្នុងឆ្នាំ២០២១ក្នុងនោះមានភ្ញៀវទេសចរជាតិមានចំនួន១,៦២៣,២០០នាក់កើនឡើង៨៣០,៤៥%និងទេសចរអន្តរជាតិមានចំនួន១៦៩,៣៤៩នាក់កើនឡើង២២២៤,៣០%។

លោកង៉ូវសេងកាក់ប្រធានមន្ទីរទេសចរណ៍ខេត្តសៀមរាបបានឲ្យដឹងថា"ចំពោះជើងហោះហើរមកកាន់ខេត្តសៀមរាបមាន១៥_១៦ជើងក្នុង១ថ្ងៃដែលមានភ្ញៀវាទេសចរអន្តរជាតិមានប្រមាណ១,៣០០នាក់ទៅ១,៤០០នាក់ក្នុង១ថ្ងៃ"។

លោកប្រធានមន្ទីរទេសចរណ៍បានបន្តថាចំពោះការធ្វើដំណើរតាមផ្លូវគោកចូលមកខេត្តសៀមរាបមានប្រមាណ៦០០_៧០០នាក់ក្នុង១ថ្ងៃ។

ក្រសួងទេសចរណ៍បានបញ្ជាក់ទៀតថាបើតាមក្រសួងទេសចរណ៍រយ:ពេល១០ខែឆ្នាំ២០២២ដូចគ្នានេះនៅទូទាំងប្រទេសកម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិប្រមាណជាង១,៥៧លាននាក់កើនឡើង៩៩១%ធៀបនឹងរយ:ពេលដូចគ្នាក្នុងឆ្នាំ២០២១។រីឯភ្ញៀវទេសចរផ្ទៃក្នុងធ្វើដំណើរកម្សាន្តក្នុងប្រទេសជាង១០,៨៦នាក់កើនឡើង២៣៤%ធៀបរយ:ពេលដូចគ្នាឆ្នាំ២០២១៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ