• ច័ន្ទ ២៩ មេសា ២០២៤ ០៤:៤៨ ព្រឹក

យានយន្តល្មើសចំនួន២៥២គ្រឿងត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ៣៩ខណ:ករណីគ្រោះ ថ្នាក់ចរាចរណ៍កើតឡើង៩លើកស្លាប់និងរបួស១៣នាក់

ភ្នំពេញ÷តាមរបាយការណ៍ពីនាយកដ្ឋាននគរបាលចរាចរណ៍និងសណ្តាប់ធ្នាប់សាធារណ:ស្តីពីរឹតបន្តឹងច្បាប់ស្តីចរាចរណ៍ផ្លូវគោកថ្ងៃទី១ខែធ្នូឆ្នាំ២០២២បានឲ្យដឹងថាចំនួនគោលដៅសរុប១៧១គោលដៅមានយានយន្តចូលគោលដៅចំនួន៣,២៧៧គ្រឿងម៉ូតូចំនួន២,៤៨១គ្រឿងក្នុងនោះឃើញយានយន្តល្មើសសរុបចំនួន២៥២គ្រឿងមានម៉ូតូចំនួន២២២គ្រឿងត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ៣៩.អនក្រ.បក.នៅទូទាំងប្រទេស។

របាយការណ៍ដដែលបានវាយតម្លៃរយ:ពេល១ថ្ងៃនៃខែធ្នូនេះឃើញថាការអនុវត្តតាមអនុក្រឹត្យការផាកពិន័យយានយន្តល្មើសបានដំណើរការទៅយ៉ាងល្អប្រសើរទទួលបានការគាំទ្រពិសេសអ្នកប្រើប្រាស់ផ្លូវទាំងអស់បានចូលរួមគោរពច្បាប់ចរាចរណ៍យ៉ាងល្អប្រសើរ។

ដោយឡែកសម្រាប់ថ្ងៃទី១ខែធ្នូនេះដែរករណីគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេសបណ្តាលឲ្យមនុស្សស្លាប់ចំនួន៤នាក់(ស្រី១នាក់)របួសធ្ងន់ចំនួន១០នាក់(ស្រី១នាក់)។
យោងតាមទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេសចេញដោយនាយកដ្ឋាននគរបាលចរាចរណ៍និងសណ្តាប់ធ្នាប់សាធារណ:នៃអគ្គស្នងការនគរបាលជាតិបានបញ្ជាក់ថាគ្រោះថ្នាក់ដែលបង្កឲ្យមានមនុស្សស្លាប់និងរបួសចំនួន១៣នាក់កើតឡើងដោយសារការប៉ះទង្គិចគ្នាចំនួន៩លើក៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ