• ច័ន្ទ ២៩ មេសា ២០២៤ ០៥:៣៣ ព្រឹក

សេចក្តីជូនដំណឹងស្តីពីការផ្តល់ឬប្តូរអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ

ភ្នំពេញ÷អគ្គលេខាធិការដ្ឋានក្រសួងមហាផ្ទៃសូមជម្រាបជូនលោកលោកស្រីអគ្គលេខាធិការអគ្គនាយកអគ្គធិការប្រធានក្រុមប្រឹក្សានីតិកម្មនិងអង្គភាពនានាមេត្តាជ្រាបថាអគ្គនាយកដ្ឋានអត្តសញ្ញាណកម្មបានចាត់ក្រុមការងារបច្ចេកទេសចុះអនុវត្តន៍ជំរុញការផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរទុតិយតានៅតាមក្រសួងស្ថាប័ននិងរាជធានីខេត្តមកផ្តល់អត្តសញ្ញាណសញ្ជាតិខ្មែរទុតិយតាជូនមន្ត្រីរាជការស៊ីវិលនគរបាលជាតិនិងមន្ត្រីពន្ធនាគារចាប់ពីថ្ងៃទី៦ដល់ថ្ងៃទី៩ខែធ្នូឆ្នាំ២០២២នៅសាលប្រជុំអគ្គនាយកដ្ឋានរដ្ឋបាលអគារVទីស្តីការក្រសួងមហាផ្ទៃ។នីតិវិធីនិងបែបបទសម្រាប់ស្នើសុំផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរមានដូចខាងក្រោម÷
១_អ្នកដែលមានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរផុតសុពលភាព÷
_សាមីខ្លួនយកតែអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរដែលផុតសុពលភាពមកសុំបំពេញបែបបទសុំផ្តល់ឡើងវិញក្នុងករណីពុំមានការផ្លាស់ប្តូរទិន្នន័យ។
_សាមីខ្លួនត្រូវភ្ជាប់មកជាមួយអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរដែលផុតសុពលភាពនិងសៀវភៅគ្រួសារឬសៀវភៅស្នាក់នៅតាមអសយដ្ឋានបច្ចុប្បន្នក្នុងករណីមានការផ្លាស់ប្តូរអសយដ្ឋាន។
២_អ្នកដែលបាត់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ÷ត្រូវមានពាក្យបណ្តឹងនិងសុំផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរទុតិយតាចេញដោយប៉ុស្តិ៍នគរបាលរដ្ឋបាលដែលសាមីខ្លួនស្នាក់នៅអចិន្ត្រៃយ៍។
៣_អ្នកដែលមានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែររបកខូច÷ត្រូវយកអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរដែលរបកខូចនោះមកសុំប្តូរថ្មីដោយពុំចាំបាច់មានឯកសារអ្វីទេ។
៤_អ្នកដែលមិនទាន់មានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរប្រើប្រាស់សាមីខ្លួនត្រូវមាន÷
_សំបុត្រកំណើតឬសំបុត្របញ្ជាក់កំណើតឬសេចក្តីចម្លងសំបុត្រកំណើតឬសេចក្តីចម្លងសំបុត្របញ្ជាក់កំណើតដែលបញ្ជាក់ថាមានសញ្ជាតិខ្មែរ។
_សៀវភៅគ្រួសារឬសៀវភៅស្នាក់នៅ។
អាស្រ័យហេតុនេះសូមលោកលោកស្រីអគ្គលេខាធិការអគ្គនាយកអគ្គាធិការប្រធានក្រុមប្រឹក្សានីតិកម្មនិងអង្គភាពនានាមេត្តាផ្សព្វផ្សាយនិងស្រង់បញ្ជីឈ្មោះមន្ត្រីរាជការនិងក្រុមគ្រួសារជូនក្រុមការងារបច្ចេកទេសចុះអនុវត្តជំរុញការផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្ម៑រទុតិយតាតាមការគួរ៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ