• ច័ន្ទ ២៩ មេសា ២០២៤ ១១:៥៧ ព្រឹក

កំហឹងភ្លើងប្រចណ្ឌកាន់ទឹកអាស៊ីតជះដាក់ប្តីបណ្តាលឲ្យរលាកពេញខ្លួន

ភ្នំពេញ÷ដោយសារតែភ្លើងប្រចណ្ឌបានធ្វើឲ្យស្ត្រីម្នាក់យកទឹកអាស៊ីតជះដាក់ប្តីបណ្តាលឲ្យរលាកពេញខ្លួនហើយបានរត់គេចខ្លួនពីផ្ទះនៅរាជធានីភ្នំពេញត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលសហការគ្នាតាមចាប់ដល់ក្រុងបានលុងខេត្តរតនគិរីនិងបានបញ្ជូនមកភ្នំពេញវិញនៅថ្ងៃទី២ខែធ្នូឆ្នាំ២០២២ដើម្បីអនុវត្តន៍ទោសទៅនឹងបទល្មើសដែលស្ត្រីរូបនេះបានប្រព្រឹត្ត។

សមត្ថកិច្ចនគរបាលការិយាល័យជំនាញព្រហ្មទណ្ឌខេត្តរតនគិរីសហការជាមួយកម្លាំងនគរបាលនាយកដ្ឋានព្រហ្មទណ្ឌមហាផ្ទៃនិងនគរបាលខណ្ឌព្រែកព្នៅរាជធានីភ្នំពេញបានឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះញ៉ហនភេទស្រីអាយុ៣៧ឆ្នាំនៅចំណុចផ្ទះម៉ាស្សាមួយកន្លែងស្ថិតក្នុងភូមិភ្នំស្វាយសង្កាត់បឹងកន្សែងក្រុងបានលុងខេត្តរតនគិរ៎ដោយហេតុថាស្ត្រីម្នាក់នេះជាប់ពាក់ព័ន្ធករណីប្រើអំពើហិង្សាដោយជះទឹកអាស៊ីតដាក់ប្តីរបស់ខ្លួនបណ្តាលឲ្យរបួសរលាកពេញខ្លួន។

បន្ទាប់ពីចាប់ខ្លួនស្ត្រីរូបនេះត្រូវបានសមត្ថកិច្ចសហការប្រគល់ខ្លួនឲ្យទៅនគរបាលខណ្ឌពែកព្នៅនិងនាំមកកាន់រាជធានីភ្នំពេញដើម្បីបន្តនីតិវិធីកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការចាត់ការទៅតាមផ្លូវច្បាប់។

ជនសង្ស័យនេះបានប្រើប្រាស់ទឹកអាស៊ីតជះដាក់ប្តីដែលប្រព្រឹត្តកាលពីល្ងាចថ្ងៃទី២៦ខែវិច្ឆិកាឆ្នាំ២០២២នៅចំណុចស្ពានលីយ៉ុងផាត់ស្ថិតក្នុងភូមិកណ្តាលសង្កាត់ព្រែកព្នៅខណ្ឌព្រែកព្នៅរាជធានីភ្នំពេញអាចបណ្តាលមកពីភ្លើងប្រចណ្ឌ។ជនសង្ស័យត្រូវបានសមត្ថកិច្ចនគរបាលខណ្ឌព្រែកព្នៅរៀបចំសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នពេញក្រោមការចោទប្រកាន់ពីបទហិង្សាដោយចេតនាមានស្ថានទម្ងន់ទោសពាក់ព័ន្ធប្រើទឹកអាស៊ីតជះដាក់ប្តី៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ