• ច័ន្ទ ២៩ មេសា ២០២៤ ១២:១១ ល្ងាច

អាជ្ញាធរជាតិអប្សរា ពន្លឿនការងារជួសជុល តួប៉មឥដ្ឋខាងជើងប្រាសាទបាគង សម្រេចបាន៩០ភាគរយហើយ

ក្រុមអ្នកបច្ចេកទេសអាជ្ញាធរជាតិអប្សរា កំពុងដំណើរការជួសជុល តួប៉មទី៧ ដែលសាងឡើងពីឥដ្ឋស្ថិតនៅផ្នែកខាងជើងប្រាសាទបាគង ដែលមានសភាពទ្រុឌទ្រោមកំពុងប្រឈមនឹងគ្រោះថ្នាក់ខ្លាំង ។ ការងារជួសជុលដែលបានចាប់ផ្តើមពីខែមីនាឆ្នាំ២០២២ មកនោះ បច្ចុប្បន្នសម្រេចបាន៩០ភាគរយហើយ។ 

ចំពោះការងារដែលនៅសេសសល់មួយចំនួនដូចជាជួសជុលពង្រឹងរចនាសម្ពន្ធឥដ្ឋជញ្ជាំងតួប្រាសាទផ្នែកខាងលើ និងបិទស្នាមប្រេះតាមជញ្ជាំងដើម្បីការពារជម្រាបទឹក គ្រោងនឹងបញ្ចប់មុនដំណាច់ឆ្នាំ២០២២ខាងមុខ៕

ប្រភព៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ

អត្ថបទពេញនិយម

ពត៍មានថ្មីៗ