• ច័ន្ទ ២៩ មេសា ២០២៤ ០៨:២១ ព្រឹក

ឃាត់ខ្លួនយុវជន៣នាក់ពាក់ព័ន្ធរួមភេទជាមួយអនីតិជន

ភ្នំពេញ÷កម្លាំងជំនាញនៃអធិការនគរបាលស្រុកបវេលសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលបវេលកាលពីវេលាម៉ោង៤រសៀលថ្ងៃទី២ខែធ្នូឆ្នាំ២០២២បានឃាត់ខ្លួនយុវជន៣នាក់បានរួមភេទជាមួយអនីតិជន។នេះបើយោងតាមប្រភពព័ត៌មានពីរបាយការណ៍របស់អគ្គស្នងការដ្ឋាននគរបាលជាតិនៅរសៀលថ្ងៃសៅរ៍ទី៣ខែធ្នូឆ្នាំ២០២២។

របាយការណ៍ដដែលបន្តថាដោយអនុវត្តន៍តាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោសាតគឺមសានស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងរួមនឹងយោបល់របស់លោកស្រីឧត្តមសេនីយ៍ត្រីរស់ជីវីស្នងការរងទទួលការងារប្រឆាំងការជួញដូរនិងការពារអនីតិជនលោកវរសេនីយ៍ឯកសុខសារិនអធិការនគរបាលស្រុកបវេលសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលបវេលបានធ្វើការស្រាវជ្រាវនិងឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់រួមមាន÷

១.ឈ្មោះកែវកៅលីហៅលីអាយុ១៨ឆ្នាំរស់នៅភូមិព្រៃទទឹង២ឃុំបួវិលស្រុកបវេលខេត្តបាត់ដំបង(ឃាត់ខ្លួន)។

២.ឈ្មោះណោឆៃយុតអាយុ២០ឆ្នាំរស់នៅភូមិទំនប់ទឹកឃុំបួវិលស្រុកបវេលខេត្តបាត់ដំបង(ឃាត់ខ្លួន)។

៣.ឈ្មោះវុទ្ធីសុធនហៅដនអាយុ១៨ឆ្នាំរស់នៅភូមិស្ថាពរ២ឃុំអំពិលប្រាំដើមស្រុកបវេលខេត្តបាត់ដំបង(ឃាត់ខ្លួន)។

៤.ឈ្មោះឈួមឈីអាយុ១៦ឆ្នាំរស់នៅភូមិទំនប់ទឹកឃុំបួវិលស្រុកបវេលខេត្តបាត់ដំបង(គេចខ្លួន)។

នៅពេលសមត្ថកិច្ចបានសាកសួរជនសង្ស័យទាំង៣នាក់បានសារភាពថាខ្លួនពិតជាបានធ្វើសកម្មភាពរួមភេទទៅលើជនរងគ្រោះឈ្មោះរ.ល.ស.ភេទស្រីអាយុ១៤ឆ្នាំរស់នៅភូមិកំពង់ព្នៅឃុំបវេលស្រុកបវេលខេត្តបាត់េំបង។

បច្ចុប្បន្នជនសង្ស័យទាំង៣នាក់ខាងលើត្រូវបានឃាត់ខ្លួនជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកបវេលកំពុងកសាងសំណុំរឿងបញ្ជូនមកការិយាល័យជំនាញខេត្តដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ