• ច័ន្ទ ២៩ មេសា ២០២៤ ១២:៥៨ ល្ងាច

ពិធីផ្ទេរប្រគល់អដ្ឋិធាតុយុទ្ធជន កងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជាទាំង៤៩ រូប ពីសាធារណរដ្ឋសង្គមនិយមវៀតណាមមកកាន់ទឹកដីកម្ពុជា

នៅព្រឹកថ្ងៃទី ១ ខែធ្នូ ឆ្នាំ២០២២ ពិធីផ្ទេរប្រគល់អដ្ឋិធាតុ យុទ្ធជនកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា ទាំង ៤៩ រូប បានប្រព្រឹត្តទៅក្រោមអធិបតីភាព នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស និង ជាប្រធានក្រុមការងារបច្ចេកទេសគណៈកម្មការអន្តរក្រសួង ដើម្បីរៀបចំមាតុភូមិនិវត្តន៍អដ្ឋិធាតុយុទ្ធជនកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា ពីសាធារណរដ្ឋសង្គមនិយមវៀតណាម និង ឧត្តមសេនីយ៍ឯកបំរុង  ដូ កាំង អនុប្រធាន អគ្គស្នងការនយោបាយ និងជាតំណាងក្រសួងការពារប្រទេសវៀតណាម ។

បន្ទាប់ពីក្រុមការងារបច្ចេកទេសនៃប្រទេសទាំងពីរកម្ពុជា-វៀតណាម បានធ្វើការជីកគាស់បើកផ្នូរ រើសយកអដ្ឋិធាតុ យុទ្ធជនកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា ចំនួន ៤៩ រូប ដែលបានបញ្ចុះនៅឡុងយ៉ាវ ខេត្តដុងណាយ សាធារណរដ្ឋសង្គមនិយមវៀតណាម អស់រយៈពេល ៥ ថ្ងៃ រួចមក បានផ្ទេរប្រគល់ អដ្ឋិធាតុយុទ្ធជន  កងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជាទាំង៤៩ រូប ត្រូវបានរៀបចំមាតុភូមិនិវត្តន៍ ពីសាធារណរដ្ឋសង្គមនិយមវៀតណាមមកកាន់កម្ពុជាវិញ ចូលមកនៅតំបន់ប្រវត្តិសាស្ត្រយោធាកោះថ្ម អិច ១៦ ក្នុងស្រុកមេមត់ ខេត្តត្បូងឃ្មុំ ។
រូបភាព៖នាយកដ្ឋានព័ត៌មាន ក្រសួងការពារជាតិ

អត្ថបទពេញនិយម

ពត៍មានថ្មីៗ